តោះ! មកដឹងឆ្នាំណាខ្លះ យកកូនល្អក្នុងឆ្នាំ២០២៣នេះ!

  • 2023-01-10 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរើសខែឆ្នាំសម្រាប់គូស្រករមុនអាពាហ៍ពិពាហ៍នៅតែជាជំនឿដក់ជាប់រហូត ក្លាយជាផ្នត់គំនិត តៗគ្នាក្នុងសង្គមខ្មែរ។ លើសពីនេះទៅទៀត គេតែងដឹងលឺថា គូស្វាមី ក្រោយរៀបអាពាហ៍ពិពាហ៍ មុនពេលសម្រេចចិត្តយកបុត្រធីតា ក៏ត្រូវតែគិតគូរទៅលើខែឆ្នាំឲ្យបានម៉ត់ចត់។ មិនអីចឹងទេ អាចធ្វើឲ្យរាសីម្ដាយឪពុកដាក់ រកស៊ីមិនឡើងជាដើម។ តោះ! មកដឹងឆ្នាំណាខ្លះ យកកូនល្អក្នុងឆ្នាំ២០២៣នេះ។

យោងតាមការផ្សាយលើទំព័រហ្វេសប៊ុក អ្នកគ្រូ ណាលី គ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អ្នកដែលយកកូនល្អ គឺ អ្នកកើតឆ្នាំមមែ ឆ្នាំកុរ និងឆ្នាំច

ការលើកឡើងរបស់អ្នកគ្រូគឺស្របពេល ជិតឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងសែស្រឡាយចិន កាន់តែខិតជិតមកដល់ ជាហេតុនាំឲ្យមានការគុណគូរពីជោគជតារាសីហូរហែ រកឃើញឲ្យឃើញ ថាឆ្នាំកំណើតណាល្អ ឬមិនល្អ សម្រាប់ការបុត្រធីតារបស់ខ្លួនទៅថ្ងៃអនាគត៕

ប្រភព៖ Master Naly Fengshui​

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម