មុនចូលឆ្នាំចិន មកស្គាល់វិហាររចនាបថប្រណិតបែបចិនសុទ្ធ ទសវត្ស៦០ មួយនៅរាជធានីភ្នំពេញ

  • 2023-01-11 02:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិហារចិន ហុក គៀន គឺជា វិហារដ៏ស្អាតបំផុត និងមានរចនាបថបែបចិនសុទ្ធសាធដែលមានទីតាំងស្ថិតតាមបណ្តោយតិរវិថី ព្រះស៊ីសុវត្ថិ ជិតកំពង់ផែរាជធានីភ្នំពេញ។

វិហារនេះមានផ្ទាំងគំនូរជាច្រើននៅលើជញ្ជាំងមានសភាពនៅល្អស្អាត នៅទីនេះត្រូវបានមនុស្សចាស់ៗមើល និងថែទាំបានល្អ។ រាល់ពេលបុណ្យទានប្រពៃណីចិនម្ដងៗ ជនជាតិចិនដែលរស់នៅក្នុងរាជធានីភ្នំពេញ តែងតែមកធ្វើពិធីសាសនាតាមទំនៀមទម្លាប់ប្រពៃណីចិនមិនដែលខាននោះទេ។

បើយោងតាមសៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញបានបញ្ជាក់ថា ព្រះវិហារ ចិន ហុក គៀន ( ឈ្មោះ ជា ភាសា ចិន សៀ ធានកុង) គឺជា វិហារដ៏ស្អាតបំផុត និងជាវិហារបែបចិនសុទ្ធសាធមួយនៅរាជធានីភ្នំពេញ។ អាគារបច្ចុប្បន្នធ្វើពី បេតុង កសាងនៅឆ្នាំ ១៩៦៤។ ពីមុនអគារវិហារធ្វើពីឈើ ដែលត្រូវបានសាងសង់នៅឆ្នាំ១៨៩០ នៅលើទីតាំងតែមួយ៕

រូបថត៖ លី មុនិ

អត្ថបទពេញនិយម