សុវណ្ណ រិទ្ធី ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនម៉ាស៊ីនដ៏ទំនើប ប៉ុន្ដែស្នើឲ្យខ្មែរអភិរក្សឧបករណ៍បុរាណ
- 2023-01-13 06:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវណ្ណ រិទ្ធី ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនម៉ាស៊ីនដ៏ទំនើប ប៉ុន្ដែស្នើឲ្យខ្មែរអភិរក្សឧបករណ៍បុរាណ
ចន្លោះមិនឃើញ
ក្នុងកិច្ចការមន្សុសធម៌ និងសកម្មភាពជួយសង្គមតាមរយៈការផ្សព្វផ្សាយរបស់សុវណ្ណ រិទ្ធី នាពេលបច្ចុប្បន្ន បានធ្វើឲ្យមហាជនកាន់តែស្ងើចសរសើរ។ ទន្ទឹមគ្នានេះ ក៏មានអ្នកជំនួញ និងអ្នកមានមុខមានមាត់ក្នុងសង្គមកម្ពុជា ចាប់ផ្ដើមចាប់ដៃសហការជាមួយលោកទាំងក្នុងកិច្ចការជំនួញ និងសកម្មភាពសង្គមជាមួយគ្នា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ រូបលោកត្រូវបានក្រុមហ៊ុននាំចូលម៉ាស៊ីនផលិតនំបញ្ចុក និងចែកចាយអង្ករសម្រាប់ធ្វើនំបញ្ចុកមួយឈ្មោះ TOPTEN MALL ប្រកាសរូបលោកឲ្យធ្វើជាទូតសុច្ឆន្ទៈ។ ក្នុងឱកាសនោះ សុវណ្ណ រិទ្ធី ប្រកាសមិនយកតម្លៃខ្លួន ហើយបញ្ជាក់ថាពេលលោកត្រូវការលុយជួយជនរងគ្រោះ ឬអ្នកក្រខ្សត់មានជំនួយក្រុមហ៊ុននេះជាសំអាង។
លោក សុវណ្ណ រិទ្ធី និយាយថារូបលោកពិតជាមានមោទកភាពដែលទទួលបានឱកាសជាBA របស់ក្រុមហ៊ុនផលិតអង្ករ និងម៉ាស៊ីនផលិតនំបញ្ចុកដែលជាបច្ចេកវិទ្យាថ្មីនាំចូលពីប្រទេសថៃ។ ប៉ុន្ដែលោកក៏អំពាវនាវពេលកសិករ ឬអាជីវករបានទិញម៉ាស៊ីនថ្មី ហើយទំនើបទៅប្រើហើយ សូមរក្សាឧបករណ៍ធ្វើនំបញ្ចុកបុរាណទាំងនោះសម្រាប់កូនចៅជំនាន់ក្រោយមើល ដោយឧបករណ៍ទាំងនោះអាចនឹងក្លាយជាឧបករណ៍ដ៏កម្រ ហើយមានតម្លៃបំផុតនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា តំណាងក្រុមហ៊ុន TOPTEN MALL និងលោក សុវណ្ណ រិទ្ធី បានធ្វើពិធីចុះហត្ថលេខាក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន នៅភោជនីយដ្ឋានវីហ្វ្រេន បឹងកក់។ រិទ្ធី បញ្ជាក់ថាចុងក្រោយថា ទិសដៅរបស់ក្នុងការរួមសហការជាមួយក្រុមហ៊ុន ក៏ចង់ឲ្យក្រុមហ៊ុនរីកចម្រើនផង និងបង្កើនសកម្មភាពជួយសង្គមផង៕