ចង់បានលាភសំណាង! ​កុំភ្លេចម្ហូប៨មុខ សែនឲ្យដូនតា​ កើនមាស កើនប្រាក់ ទ្រព្យរត់ចូលផ្ទះ

  • 2023-01-17 08:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យប្រពៃណីចូលឆ្នាំចិន កំពុងរំកិលជិតមកដល់ ការរៀបចំម្ហូបសម្រាប់សែនសំខាន់ណាស់សម្រាប់អ្នកជាប់សែស្រឡាយចិន។ តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គល នឹង​ជួយបង្កើន​ហេង ហេង​ ដល់​ជីវិតជា​រៀងរហូត​។​

ម្ហូប ៨មុខមានដូចជា៖

1- មី មានន័យដល់ ការមានអាយុយ៉ឺនយូរ

2- ត្រី មានន័យដល់ ភាពឧត្តមសម្បូរ

3- ប៉ៅហ៊ឺ មានន័យដល់ ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់

4- ទំពាំង មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង

5- បង្គារ មានន័យដល់ យសស័ក្តិ តំណែង

6- ក្តាម មានន័យដល់ ភាពថ្កុំថ្កើង

7- ផ្សិត មានន័យដល់ កេរ្តិ៍ឈ្មោះល្បីសុសសាយ

8- ទា មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព។

ចំពោះផ្លែឈើវិញមាន៖

ផ្លែប៉ោម សុខសប្បាយ

ក្រូចខ្វិច មានសំណាង

ផ្លែមាន តំណាងឲ្យមានបាន

ទំពាំងបាយជូរ

ផ្លែឈឺរី

ការដាក់សំណែនទាំងនេះទៅតាមលទ្ធភាព នៃគ្រួសារនិមួយៗ និងការចូលចិត្ត។ ប៉ុន្ដែហាមដាច់ខាតចិននៅខ្មែរ ត្រណមបំផុត គឺ ផ្លែទាប ទុរេន និង ផ្លែម្នាស់ ដែលតំណាងមិនសូវល្អ៕

អត្ថបទពេញនិយម