ចង់​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ តើ​ត្រូវរៀនជំនាញ​អ្វីខ្លះដែល​ពាក់​ព័ន្ធ​ក្នុងវិស័យនេះ?

  • 2023-02-02 06:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ឌីជីថល​បាន​នឹង​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព​ទូទៅ​របស់​មនុស្ស ដែលមិនអាចខ្វះបាន ព្រោះវា​បាន​ជួយ​កាត់បន្ថយ​ពេលវេលា ជំរុញ​ល្បឿនអភិវឌ្ឍជាតិ បង្កើតការងារ និង​អាជីវកម្មយ៉ាងច្រើនសម្បូរបែប។ ដូច្នេះ ដើម្បី​ប្រឡូកចូល​ក្នុង​វិស័យ​បច្ចេកវិទ្យាឌីជីថល​នេះ តើ​ត្រូវរៀនជំនាញអ្វីខ្លះ ដែល​ពាក់ព័ន្ធ​ក្នុងវិស័យនេះ?

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បាន​ថ្លែងថា ជំនាញ​បច្ចេកវិទ្យាឌីជីថល​ មានលក្ខណៈទូលំទូលាយ​ ហើយកំពុងវិវត្ត​ជាបន្តបន្ទាប់។

រូបថត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា នៅក្នុងជំនាញនេះ គឺ​មាន​វិទ្យាសាស្រ្ត​កុំព្យូទ័រ, បច្ចេកវិទ្យា Cloud, ការអភិវឌ្ឍ Software, វិទ្យាសាស្រ្តទិន្នន័យ, សន្តិសុខ Cyber, បច្ចេកវិទ្យា Blockchain, អ៊ីនធើណែត​នៃវត្ថុ, បច្ចេកវិទ្យាហិរញ្ញវត្ថុ​ (Fintech), បច្ចេកវិទ្យា​សិប្បនិម្មិត, ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ទូរគមនាគមន៍ និង​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

រូបតំណាង

គួរ​ដឹងថា ​នៅ​ប្រទេស​ជិតខាង​មួយ​របស់​កម្ពុជា គឺមាន​អ្នកជំនាញ​បច្ចេកវិទ្យា​នេះប្រមាណ ១លាន ៣សែន​នាក់​ទៅហើយ។ ដោយឡែក​កម្ពុជា​វិញ​ មាន​អ្នក​ជំនាញបច្ចេកវិទ្យា​នេះ​មិនលើសពី ២ម៉ឺននាក់ឡើយ។ នេះបើតាម​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍។

បើតាម​ឯកឧត្តម​រដ្ឋមន្រ្តី​ ការ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល មាន​អត្ថប្រយោជន៍​ជា​ច្រើន​។ ទី១មានឱកាសការងារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ស្រប​ពេល​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​បាន​ករកើត​ច្រើន​ឡើង​ៗ។ ទី២ និស្សិត​អាច​មានឱកាស​ក្នុង​ការ​រៀន​សូត្រទ្រឹស្តី​ក្នុង​សាលា​រៀន និង​ការ​អនុវត្តជាក់ស្ដែង។ ដោយ​ឡែក​ទី៣ មាន​ឱកាស​ទទួល​ប្រាក់​បៀរវត្សន៍​ខ្ពស់ ប្រសិន​បើ​យើង​មាន​ជំនាញ​ពិត​ប្រាកដ៕

អត្ថបទ៖ សំភី