សកម្មភាពធំៗចំនួន៣ នឹងទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសបុណ្យទន្លេនៅខែក្រោយ
- 2023-02-02 09:01:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
សកម្មភាពធំៗចំនួន៣ នឹងទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាសបុណ្យទន្លេនៅខែក្រោយ
ចន្លោះមិនឃើញ
ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ ១០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្រ្តី
មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក
សកម្មភាពកីឡាលើគោក និងលើទឹក។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេនេះ ក្នុងកិច្ចប្រជុំ បានណែនាំដល់អនុគណៈកម្មការទាំងអស់ និងលេខាធិការដ្ឋាន បន្តខិតខំអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ ដោយសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើឲ្យព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ធំ ក្លាយជាឱកាសដ៏ល្អប្រសើរសម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ពិសេសលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ធំ៕