ល្បីថា ផ្លូវវាងក្រុងកំពង់ឆ្នាំង មានទេសភាពស្អាតមិនចាញ់ផ្លូវល្បឿនលឿនទេ
- 2023-02-09 09:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា ផ្លូវវាងក្រុងកំពង់ឆ្នាំង មានទេសភាពស្អាតមិនចាញ់ផ្លូវល្បឿនលឿនទេ
ចន្លោះមិនឃើញ
បន្ទាប់ពីបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ៧៤ ដល់គីឡូម៉ែត្រលេខ១១៥ ជាពិសេសគឺក្នុងនោះរួមមានទាំងផ្លូវវាងក្រុងកំពង់ឆ្នាំងផងដែរ ហើយត្រង់ចំណុចផ្លូវវាងក្រុងនេះ ត្រូវបានអ្នកធ្វើដំណើរថតបង្ហោះលើបណ្តាញសង្គមដោយខ្លះបានរៀបរាប់ថា គឺមានទេសភាពស្អាត ហើយបើឃើញមួយភ្លែតអាចច្រលំថា ជាផ្លូវល្បឿនលឿនទៀតផង ដោយសារផ្លូវមាន៤គន្លង ខណ្ឌចែកទ្រូងផ្លូវដូចគ្នា។
គួរដឹងថា ចំណុចផ្លូវដែលជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នេះ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ទាំងសង្ខាង កាលពីដើមខែមករា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមបណ្តោយផ្លូវនេះ គឺឃើញទេសភាពយ៉ាងស្អាត ជាពិសេសពោរពេញទៅដោយដើមត្នោត ជាមួួយនឹងជួរភ្នំ។
សូមទស្សនាវីដេអូខាងក្រោមនេះ តាមរយៈឆាណែលមួយឈ្មោះថា «Sengthai Travel Cambodia»៖
សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។ ផ្លូវនេះ ត្រូវបានពង្រីកពី ២ ដល់ ៤គន្លង ក្រាលកៅស៊ូ AC ខណ្ឌដោយសួនច្បារនៅចំកណ្តាល៕