ឧកញ៉ា ថោង សារ៉ាត់ ហក់ចូលវិថីជំនួញសាជាថ្មី ដោយបើកក្រុមហ៊ុនប៉ាតេយីហោ "ពុក"
- 2023-02-13 02:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ថោង សារ៉ាត់ ហក់ចូលវិថីជំនួញសាជាថ្មី ដោយបើកក្រុមហ៊ុនប៉ាតេយីហោ "ពុក"
ចន្លោះមិនឃើញ
ក្រុមហ៊ុនប៉ាតេ ពុក ដែលជាក្រុមហ៊ុនផលិតសាច់ប៉ាតេ ជាប្រភេទសាច់ប៉ាតេ Organic ស្របតាមកម្រិតស្តង់ដារ ISO 22000 2018 ជាមួយអ្នកជំនាញដែលបានឆ្លងកាត់ការហ្វឹកហាត់ប្រកបដោយជំនាញច្បាស់លាស់ និងមានអនាម័យខ្ពស់ និងបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរួចមកហើយនោះ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាប់ផ្តើមសម្ពោធបើកលក់ផ្លូវការហើយនៅផ្សារទំនើបម៉ាក្រូ រាជធានីភ្នំពេញ។
ក្នុងថ្ងៃបើកសម្ពោធនេះ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានគេដឹងថា ជានាយកប្រតិបត្តិក្រុមហ៊ុនប៉ាតេ ពុក នេះ សម្រាប់ការវិលត្រឡប់មកកាន់វិថីជំនួញជាថ្មីទៀត។ លើកឡើងនាឱកាសនោះលោកឧកញ៉ា ថោង សារ៉ាត់ បានឱ្យដឹងថា ប៉ាតេពុក ដែលជាផលិតផល (Organic)នេះ ពិតជាសក្តិសមបំផុតសម្រាប់ការទទួលឱ្យទទួលបានសុខភាពល្អ និងអាចទទួលទានបានសម្រាប់មនុស្សគ្រប់វ័យ ដោយមិនមានប៉ះពាល់ដល់សុខភាពនោះឡើយ ដោយសារផលិតផលនេះបានផលិតឡើងពីសាច់ជ្រូកធម្មជាតិសុទ្ធ ១០០% ដែលបានយកសាច់ជ្រូកពីប្រជាពលរដ្ឋចិញ្ចឹមនៅតាមទីជនបទជាមួយនឹងការធ្វើពីអ្នកជំនាញពិតៗ និងប្រកបដោយអនាម័យខ្ពស់ ។
បើតាមលោកឧកញ៉ា ថោង សារ៉ាត់ ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក លោកក៏បានបង្ហាញក្តីរំពឹងដែរថាសម្រាប់ ប៉ាតេ ពុក នេះ នឹងអាចនាំយកចេញទៅលក់អឺរ៉ុប អាមេរិក និងបន្តទៅដល់ទូទាំងពិភពលោកថែមទៀត ដើម្បីឱ្យបរទេសអាចបានភ្លក្សរសជាតិ សាច់ប៉ាតេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងជាផលិតផលរបស់ខ្មែរពិត និងចង់ឱ្យបរទេសកាន់បានស្គាល់ពីកម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈ ប៉ាតេ ពុក នេះ។
លោកឧកញ៉ា ថោង សារ៉ាត់ បានបន្ថែមដែរថា ការបើកដំណើរការ ប៉ាតេ ពុក នេះ ក៏ដើម្បីជាការជួយពង្រីកការងារសម្រាប់ប្រជាពលរដ្ឋបានធ្វើឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះលោកនឹងបន្តជួយឱ្យប្រជាពលរដ្ឋទទួលបានការងារធ្វើកាន់តែច្រើនថែមទៀតជាមួយក្រុមហ៊ុន ជាមួយនឹងជួយបង្រៀនឱ្យចេះក្នុងការផលិតសាច់ប៉ាតេនេះផងដែរ។ សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃបើកសម្ពោធលក់សាច់ប៉ាតេ ពុក នេះក៏មានការផ្តល់ជូនយ៉ាងពិសេសដល់អ្នកដែលនិយមទទួលទានសាច់ប៉ាតេនេះ ដោយរាល់ការជាវសាច់ប៉ាតេនេះ ចំនួនកន្លះគីឡូ និងទទួលបានឱកាសបង្វិលកងមួយ ដើម្បីទទួលបានរង្វាន់ដូចជា៖ ម៉ូតូហុងដា ០២៣ ទូទឹកកក Samsung ថវិកា ស្រាបៀរ Heineken ភេជ្ជៈ Coca Cola អង្ករម្លិះលេខ1 ទឹកឃ្មុំព្រៃ 10,000ដប និងរង្វាន់ផ្សេងៗទៀត ដែលសរុបថវិការហូតដល់ ២០ម៉ឺនដុល្លារ។ រាល់ការបង្វិលកងទាំងអស់សុទ្ធតែមានឱកាសត្រូវរង្វាន់ ដោយមិនមានពាក្យអរគុណនោះឡើយ ហើយសម្រាប់ឱកាសផ្តល់ជូននេះនឹងបន្តរហូតដល់ពេញ ១ខែផងដែរ៕