ទើបប្រឡូកក្នុងវិស័យសិល្បៈ ណុប ច័ន្ទវត្ដី បង្កើតស្នាដៃដ៏អស្ចារ្យ សម្រាប់ ណាំ ប៊ុណ្ណារ័ត្ន

  • 2023-02-13 03:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសសំឡេងផ្អែមពីរោះរបស់ផលិតកម្មថោន ណាំ ប៊ុណ្ណារ័ត្ន ទើបចេញចម្រៀងមួយបទដែលមានចំណងជើងថា “ខ្វះថ្ងៃបែកឬ?” សម្រាប់ទិវា នៃសេចក្តីស្រលាញ់ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

យោងតាមការបង្ហោះលើផេករបស់លោក ណាំ ប៊ុណ្ណារ័ត្ន (Nam Bunnarath) បទ “ខ្វះថ្ងៃបែកឬ?” ដែលកំពុងតែមានសន្ទុះខ្លាំងក្នុងផលិតកម្មថោន នេះ គឺជាស្នាដៃរបស់អ្នកនិពន្ធថ្មី វ័យក្មេងដ៏ស្រស់សោភា គឺកញ្ញា ណុប ច័ន្ទវត្តី (NOP Chanvotey) ដែលទើបឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈលើកដំបូង។

កញ្ញា ណុប ច័ន្ទវត្តី បានប្រាប់Sabay ថា កាលពីមុនកញ្ញាមិនជំនាញខាងនិពន្ធនោះទេ ប៉ុន្តែពេលបានចូលបម្រើការងារជាAdmin ក្នុងផលិតកម្មរបស់ជនជាតិចិន មួយក្នុងទីក្រុងភ្នំពេញ កញ្ញាក៏ចាប់ផ្តើមមានអារម្មណ៍ថាចាប់ផ្តើមស្រលាញ់ខាងការសរសេរអត្ថបទភាពយន្ត និងចម្រៀង ទើបខំព្យាយាមសុំការបង្រៀនពីសំណាក់អ្នកនិពន្ធនៅក្នុងផលិតកម្មនោះ រហូតអាចសរសេរបានចម្រៀងដែលមានចំណងជើងថា “ខ្វះថ្ងៃបែកឬ?”។

កញ្ញា ណុប ច័ន្ទវត្តី៖ “ការនិពន្ធចម្រៀងវាមិនពិបាក ហើយក៏មិនស្រួលនោះដែរ ព្រោះយើងត្រូវគិតពីអត្ថន័យរួម ការប្រើពាក្យពេចន៍ និងចុងជួនផងដែរ”។

ក្នុងវ័យ ២៤ឆ្នាំ ណុប ច័ន្ទវត្តី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលឆ្នាំ២០២១ នៅសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ហើយបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនបរទេសមួយកន្លែងក្នុងទីក្រុងភ្នំពេញ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម