ថ្ងៃមុន ហ៊ុយ យ៉ាឡេង បង្ហើបថាចង់ថតរឿង "គុនខ្មែរ" ឥឡូវមានឧកញ៉ាម្នាក់ប្រកាសគាំទ្រ
- 2023-02-14 02:51:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុន ហ៊ុយ យ៉ាឡេង បង្ហើបថាចង់ថតរឿង "គុនខ្មែរ" ឥឡូវមានឧកញ៉ាម្នាក់ប្រកាសគាំទ្រ
ចន្លោះមិនឃើញ
ផលិតករ ហ៊ុយ យ៉ាឡេង ធ្លាប់ប្រកាសថាខ្លួនចង់ថតខ្សែភាពយន្ដខ្នាតធំរឿង "គុនខ្មែរ" ក្នុងគ្រាដែលអ្នកនិយមទស្សនាកីឡាប្រដាល់ខ្មែរ និងថៃ មានការជជែកគ្នាខ្លាំងជុំវិញ "គុនខ្មែរ" និង"MAUY THAI" ប៉ុន្ដែលោកបង្ហើបថាខ្វះការគាំទ្រផ្នែកកម្លាំងចិត្ដ និងថវិកា។
ឥឡូវនេះគេឃើញស្ដេចនំដូណាត់ គឺលោកឧកញ៉ា តឹក ង៉ូយ បានចែករំលែកបន្ដនូវគំនិតផ្ដួចផ្ដើមរបស់ផលិតករ ហ៊ុយ យ៉ាឡេង តាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហើយនិយាយថា "គាំទ្រ"។ ប៉ុន្ដែគេនៅមិនទាន់ដឹងច្បាស់ថា ការគាំទ្ររបស់លោកឧកញ៉ា នៅពេលនេះ គឺជាការគាំទ្រផ្នែកកម្លាំងចិត្ដ ឬជាថវិកា សម្រាប់ផលិតរឿងទាក់ទងនឹងក្បាច់គុនខ្មែរនេះ ឬយ៉ាងណាទេ ខណៈដែលSabay មិនទាន់ទាចទាក់ទងសាមីខ្លួនទាំងពីរដើម្បីសុំការបញ្ជាក់។
ក្រោយពីបង្ហាញពីគំនិតផ្ដួចផ្ដើមផលិតរឿងនេះ មានពលរដ្ឋខ្មែរមិនតិចទេដែលគាំទ្រ និងចង់ឃើញស្នាដៃនេះកើតឡើងក្នុងពេលឆាប់ៗ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ទៅទស្សនិកជនជាតិ និងអន្ដរជាតិថា "គុនខ្មែរ" មានប្រវត្ដិដ៏យូរលង់ និងមានភាពអស្ចារ្យកម្រិតណា។
បើតាមផលិតករជើងចាស់ ហ៊ុយ យ៉ាឡេង ខ្សែភាពយន្ដខ្នាតធំរឿង "គុនខ្មែរ"ដែលលោកផលិតនោះត្រូវចំណាយទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ ហើយលោកធានាគុនភាពសមល្មមអាចដាក់នៅលើទីផ្សារជាតិ និងអន្ដរជាតិបានមិនចាញ់កុនដទៃនោះទេ។ អ្វីដែលលោកសង្កត់ធ្ងន់ គឺខ្វះការវិនិយោគ ឬគាំទ្រផ្នែកថវិកាដើម្បីផលិតវាឡើង៕