ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក សម្ពោធជាផ្លូវការ ស្របពេលសេដ្ឋកិច្ចទីផ្សារមូលបត្រកម្ពុជា ទទួលការអារម្មណ៍ពីគ្រប់ទិសទីនៅអាស៊ី
- 2023-02-14 04:22:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក សម្ពោធជាផ្លូវការ ស្របពេលសេដ្ឋកិច្ចទីផ្សារមូលបត្រកម្ពុជា ទទួលការអារម្មណ៍ពីគ្រប់ទិសទីនៅអាស៊ី
ចន្លោះមិនឃើញ
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នាថ្ងៃនោះ នៅកន្លែងប្រារព្ធពិធីមានភ្ញៀវកិត្តយសយ៉ាងច្រើនកុះករបានចូលរួម ដោយមានតំណាងមកពីក្នុងប្រទេស និងក្រៅប្រទេស រួមមាន ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខា-ធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា តំណាងផ្សារមូលបត្រហុងកុង និងផ្សារមូលបត្រ Bursa Malaysia ព្រមទាំងតំណាងមកពីស្ថាប័នជាច្រើនផ្សេងទៀត ដូចជា ស្ថានទូតចិនផងដែរ។
ពិធីបើកសម្ពោធនេះបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ ហើយវាក៏បង្ហាញពីនិន្នាការនៃកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយប្រទេសដទៃទៀតផងដែរ។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសជុំវិញអាស៊ី រួមទាំង ស្ថាប័នធំៗជាច្រើន ដូចជា ធនាគារវិនិយោគ Deutsche Bank និង Goldman Sachs Asia ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ដែលជាព្រឹត្តិការណ៍មួយដ៍ធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ អ្នកចូលរួមមួយចំនួនធំបានបញ្ចេញមតិថា សេដ្ឋកិច្ច និងទីផ្សារមូលបត្រកម្ពុជាកំពុងទាក់ទាញការចាប់អារម្មណ៍ពីគ្រប់ទិសទីនៅអាស៊ី ដែលទំនងជានឹងធ្វើឱ្យមានរលកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ហើយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹងដើរតួនាទីជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងធានាទិញមូលបត្រផងដែរ។
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី និងផ្សារមូលបត្រហុងកុងបានឈានដល់កិច្ចព្រមព្រៀងបឋមស្តីពីកិច្ចសហប្រតិបត្តិការឆ្លងតំបន់ ដែលនឹងបង្ហាញពីសន្ទុះនៃការគៀគរដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ដល់ព្រះរាជាណាចក្រកម្ពុជា។
មាននិយ័តករមូលបត្រកម្ពុជាជាសាក្ខីភាព ផ្សារមូលបត្រហុងកុង និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានឈានដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការបឋមសំខាន់ៗមួយចំនួន។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ វិនិយោគិនហុងកុងអាចទិញ/លក់ដោយផ្ទាល់នូវមូលបត្ររបស់ក្រុមហ៊ុនចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា នៅហុងកុងបានតាមរយៈ យន្តការពិសេស និងជំរុញការលើកទឹកចិត្តក្រុមហ៊ុនដែលមានសក្តានុពលនានានៅព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពចុះបញ្ជីលក់មូលបត្រផងដែរ។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Cheng Fung Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងជាភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធំជាងគេ រួមជាមួយភាគហ៊ុនិក ដែលជាក្រុមហ៊ុនក្នុងស្រុក ចំនួន បី ផ្សេងទៀត ដែលប្រកបដោយវិជ្ជាជីវខ្ពស់។ លោក Teng, Cheng -Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានថ្លែងក្នុងពិធីសម្ពោធនេះថា គោលដៅចម្បងរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី គឺនាំយកឱកាសវិនិយោគដ៍ល្អបំផុតនៅកម្ពុជា ទៅកាន់ទីផ្សារមូលបត្រនៅក្រៅប្រទេស។
យុទ្ធសាស្ត្រនេះមិនត្រឹមតែអនុញ្ញាតឱ្យអ្នកវិនិយោគទទួលបានឱកាសកំណើនខ្ពស់បំផុត ដែលអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា ហើយក្រុមហ៊ុនជឿជាក់ថា ទីផ្សារមូលបត្រកម្ពុជាជិតចាប់ផ្តើមទសវត្សរ៍មាសក្នុងពេលឆាប់ៗនេះ។ មូលហេតុចម្បងៗមានដូចខាងក្រោម៖
លើសពីនេះ ដើម្បីបន្តលើកការលើកកម្ពស់ទីផ្សារមូលបត្រអន្តរជាតិ និងលើកកម្ពស់សន្ទុះនៃទីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនបន្តស្វែងរកទីផ្សារក្រៅប្រទេស ផ្សព្វផ្សាយយ៉ាងសកម្មនូវទីផ្សារមូលបត្រកម្ពុជាដល់វិនិយោគិនបរទេស ទាក់ទាញមូលធនបរទេសកាន់តែច្រើន ជាមួយនឹងគោលដៅចុងក្រោយ។ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៍ធំនៅអាស៊ីអាគ្នេយ៍។
ទីផ្សារមូលបត្រកម្ពុជាកំពុងស្វាគមន៍ព្រឹត្តិ្កការណ៍ដ៍អស្ចារ្យមួយ ជាមួយនឹងកិច្ចព្រមព្រៀងសម្រាប់ការបោះផ្សាយ មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលមានទំហំជាង ២០០ លាន ដុល្លារអាមេរិក ដែលបានចុះហត្ថលេខានៅក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី។
លោកស្រី ប៊ុត កេរ៉ាឌី (Ms. Buth Kerady) ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានសម្តែងនូវអំណរគុណចំពោះតំណាងមកពីបណ្តាប្រទេសនានា និងសភាពាណិជ្ជកម្មសម្រាប់ការចូលរួមក្នុងពិធីសម្ពោធនេះ។ ក្រុមហ៊ុនក៏បានឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីរាយការណ៍ពីលទ្ធផលអាជីវកម្មថ្មីៗរបស់ខ្លួន ដោយការចុះ អនុស្សារណៈនៃការយោគយល់ ជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនបី និងកិច្ចព្រមព្រៀងសម្រាប់ការបោះផ្សាយ មូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង ចំនួនប្រាំមួយផ្សេងទៀត រួមមានការបោះផ្សាយមូលបត្របំណុល និងមូលបត្រ កម្មសិទ្ធិ ដែលការបោះផ្សាយមានទំហំសរុបជាង ២០០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីយុគសម័យមាសនៃទីផ្សារមូលបត្រកម្ពុជានាពេលដ៍ខ្លីខាងមុខនេះ រួមទាំងគុណសម្បត្តិនៃការប្រកួតប្រជែងជាច្រើនដែលកម្ពុជាមាន ជាមួយនឹងបណ្តាប្រទេសជិតខាង នេះគឺជាការរំពឹងទុកយ៉ាងមុតមាំថា ទីផ្សារមូលបត្រកម្ពុជានឹងកើនឡើង ទាំងទំហំ និងចំនួន ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលជាក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ក្នុងព្រះរាជាណាចចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពេញលេញ ជាធនាគារវិនិយោគឈានមុខគេនៅកម្ពុជា។
លោក Pan, Chun Yun អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានថ្លែងនៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុននេះថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹងអនុវត្តតាមទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចជាតិ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ការធ្វើផែនការ និងការបង្កើតបទដ្ឋានទីផ្សារមូលបត្រកម្ពុជា និងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយទីផ្សារមូលបត្រ និងស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីធានាបាននូវភាពរីកចម្រើន និងការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងឆាប់រហ័ស នឹងក្លាយជាប្រទេសឈានមុខគេដែលគួរឱ្យទុកចិត្ត។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានប្តេជ្ញាយ៉ាងមុតមាំថា នឹងក្លាយជាធនាគារវិនិយោគដ៍ធំមួយប្រកបដោយវិជ្ជាជីវៈលំដាប់ពិភពលោក។ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការបង្កើតទីផ្សារមូលធនដ៏ត្រឹមត្រូវមួយ ដោយអនុលោមតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវនានារបស់ និយ័តករមូលបត្រកម្ពុជា ដោយប្រើជំនាញ និងបទពិសោធន៍របស់យើង ដើម្បីបង្កើនសន្ទនីយភាពទីផ្សារ និងគៀគរអ្នកចូលរួមទីផ្សារអោយកាន់តែច្រើនឡើង រួមទាំងអ្នកវិនិយោគ ជាស្ថាប័នបរទេសស្ថាប័នផងដែរ៕