ក្រុមហ៊ុន World Bridge Trading សម្ពោធបើកលក់ផលិតផលប្រេងម៉ាស៊ីន SHELLជាផ្លូវការ

  • 2023-02-16 10:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេងម៉ាស៊ីន SHELL ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ មកម្លេះ ហើយបច្ចុប្បន្ន SHELL កំពុងតែមានវត្តមាននៅ ៧០ប្រទេសទូទាំងពិភពលោក ហើយបានបង្កើនការអភិវឌ្ឍរបស់ខ្លួនក្នុងប្រទេសកម្ពុជាដែលឈានមុនគេមួយខាងផ្នែកឧស្សាហកម្មប្រេង ឧស្ម័ន និងប្រេងរំអិលផងដែរ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Word Bridge Trading បានប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL នៅសណ្ឋាគារ Hyatt Regency Hotel ដែលមានការអញ្ចើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន World Bridge Trading លោក Hun Narin មានប្រសាសន៍ថា ប្រេងម៉ាស៊ីន SHELL គឺជាម៉ាកផលិតផលប្រេងដែលបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេលរហូតដល់ទៅ ១៦ឆ្នាំជាប់ៗគ្នា។ នៅក្នុងនោះប្រេងម៉ាស៊ីន SHELL ត្រូវបានស្ថាបនិកបំប្លែងជាសមាធាតុហ្គាស-ប្រេង ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យា​ Shell’s gas-to-liquids (GTL) technology ដោយធ្វើការបំប្លែងសមាសធាតុឧស្ម័នហ្គាសធម្មជាតិ ដែលជាប្រេងចំហេះផុស៊ីលល្អបំផុត ឲ្យទៅជាផលិតផលប្រេងដែលមានគុណភាពខ្ពស់លើសគេ​។

ប្រេងម៉ាស៊ីន SHELL គឺខុសប្លែកពីក្រុមហ៊ុនផ្សេងព្រោះ SHELL បានចម្រាញ់ប្រេងចេញពីប្រេងឆៅ( Crude Oil ) ផ្ទាល់ដែលវាផ្ទុកទៅដោយក្លិន សារធាតុស្ពាន់ធ័រ និងនីត្រូសែនដែលផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ចំណែកដំណើរការGTL Base Oils គឺបញ្ញាក់ថាជាវិធីសាស្រ្តថ្មីទំាងស្រុងក្នុងការផលិតប្រេងប្រភេទ SYNTHETIC ចំណុចពិសេសគឺ GASធម្មជាតិ។

លើសពីនេះទៀត ប្រេងម៉ាស៊ីន SHELL បង្កើតឡើងដើម្បីភាពល្អឥតខ្ចោះ ជាមួយសមាសធាតុល្អឥតខ្ចោះ ដែលមានជម្រើសនៃផលិតផលចាបពីកម្រិតប្រេងធម្មតា រហូតដល់ប្រេងដែលពោរពេញដោយថាមពលខ្លាំង ផ្តល់ជូននូវជម្រើស ប្រភេទនៃការវេចខ្ចប់ (ដបតូចៗ ធុង ពុយ ....ជាដើម) នឹងផ្តល់ជូននូវជម្រើសនៃកំហាប់ប្រេង (Various VISCOSITY )​ ជាមួយនឹងកំរិតនៃបច្ចេកវិទ្យាទំនើបៗ សំរាប់ជំនួយ តម្រូវទៅតាមគ្រប់ប្រភេទម៉ាស៊ីន។ • នៅក្នុងនោះប្រេងម៉ាស៊ីនសែល (SHELL ADVANCE ULTRA) សម្រាប់ម៉ូតូមានមុខងារដូចជា៖

• ការពារមិនអោយមានភាពសឹករីករឹលក្នុងម៉ាស៊ីន  
• មានសារធាតុស៊ីណេតិច  
• ប្រើបច្ចេកវិទ្យា Pureplus 
• អាចប្រើបានជាមួយម៉ូតូទំនើបៗ
• រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង
• អាចប្រើប្រាស់ទ្វេដង
• ប្រេងម៉ាស៊ីនបសែល (SHELL ADVANCE AX&) សម្រាប់ម៉ូតូមានមុខងារដូចជា៖
• ការសន្សំសំចៃប្រេងកាន់តែប្រសើរជាងមុន
• មានលាយសារធាតុស៊ីណេតិចច្រើន
• ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ
• សម្រាប់ម៉ូតូដែលមានកម្លាំងខ្លាំងនិងល្បឿនលឿន
• រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង
• ប្រេងម៉ាស៊ីនសែល (SHELL ADVANCE AX5) មានមុខងារដូចជា៖
• រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង
• ប្រេងសារធាតុរ៉ែពិសេស
• ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ
• សម្រាប់ម៉ាស៊ីនខ្នាតមធ្យម និងម៉ូតូស្តង់ដារ
• ប្រេងម៉ាស៊ីនសែល (SHELL ADVANCE AX3) 
• ជួយអោយម៉ាស៊ីប្រើប្រាស់បានយូរ
• ប្រេងសារធាតុរ៉ែ
• ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ
• សម្រាប់ម៉ូតូចង្កឺះលេខ និងប្រភេទកម្លាំងម៉ាស៊ីនតូចៗ
• ប្រេងម៉ាស៊ីនបសែល (SHELL ADVANCE SX 2T TRIPLE) មានមុខងារដូចជា៖
• ប្រេងមានសារធាតុរ៉ែ
• សម្រាប់ម៉ូតូដែលប្រើម៉ាស៊ីន2តង់ (សាំងលាយ)
• ជួយអោយកម្លាំងម៉ាស៊ីនខ្លាំងជាងមុន

សូមបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Trading Co., LTD គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលទទួលបានការអនុញ្ញាតពី MICHELIN, BFGoodrich DOUBLESTAR និង CORSA Tire Brand នៅកម្ពុជាផងដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី