ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំវេទិកាស្តីពី «ជំងឺមហារីក និងអ្វីដែលយើងអាចធ្វើបាន» ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីក និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺមហារីក

  • 2023-02-17 13:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំវេទិកាស្តីពី «ជំងឺមហារីក និងអ្វីដែលយើងអាចធ្វើបាន» នៅ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីក ការ​ការ​ពារផ្នែក​សុខភាព​ និង​ហិរញ្ញវត្ថុ​ពាក់ព័ន្ធនឹង​ជំងឺនេះ​ ព្រម​ទាំ​ងការ​ចែក​រំលែក​នូវ​ក្ដី​ស្រលាញ់ ​និង​ផ្ដល់​កម្លាំ​ង​ចិត្ត​ដល់​​អ្នក​ជំងឺ​មហារីក​តាម​រាល់​វិធី​ដែល​ពួក​យើង​ទាំ​ងអស់​គ្នា​អាច​ធ្វើ​បាន។

ក្នុងវេទិកានេះដែរ ក៏មានការចូលរួមចែករំលែកពីសំណាក់ វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី នាយកផ្នែកវេជ្ជសាស្ត្រ គ្លីនិក អូរ៉េនឃែនស័រ អ្នកស្រី រៀម សុខចំរើន អ្នកនិពន្ធសៀវភៅ ស្នាមកាំបិត កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី ក្រុមហ៊ុន FWD Cambodia និងលោក អ៊ុង សុឆិកា នាយកគ្រប់គ្រងនាយកដ្ឋានដៃគូ និងឌីជីថល ក្រុមហ៊ុន FWD Cambodia​។

កញ្ញា ថៃ សុច័ន្ទណា បានមានប្រសាសន៍ថា៖ «ការជំរុញឱ្យក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយ គឺជា​ទស្សនវិស័យ​របស់​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ហើយ​កម្មវិធី​ដែល​យើង​រៀប​ចំ​ថ្ងៃ​នេះគឺ​ជា​ឧទាហរណ៍​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​យើង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​នេះ​ ជា​ពិសេស​ក្នុង​បរិបថ​នៃ​ជំងឺ​មហារីក។​​​

បើទោះបីជាមហារីកគឺជាជំងឺដ៏កាចសាហាវមួយក៏ដោយ ប៉ុន្តែតាមរយៈវេទិកាមួយនេះ ខ្ញុំជឿជាក់ថាក្រុមគ្រួសារកម្ពុជានឹងទទួលបាននូវចំណេះដឹងជាច្រើនពីការការពារពី​​ជំងឺ​នេះ​ និង​ការ​ផ្ដល់​កម្លាំង​ចិត្តដល់​អ្នក​ជំងឺ​មហារីក​​។» នៅ​ក្នុង​វេទិកា ​«ជំងឺមហារីក និងអ្វីដែលយើងអាចធ្វើបាន» នេះ​ដែរ​ ក្រុមហ៊ុន FWD Cambodia ក៏​បាន​ប្រកាសបន្ត​​យុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គមចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​​ ​២០២៣ ក្នុងគោលដៅបង្កើន​ការចូលរួមពីសាធារណជនដើម្បីពង្រឹង​​ការ​យល់​ដឹង​ ការ​ការ​ពារ​ និង​ការ​លើក​ទឹក​ចិត្ត​ក្នុង​សហគមន៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។​

វេទិកានេះ​ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដោយ​មាន​ការ​​គាំទ្រពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) និង​​គ្លីនិក អូរ៉េនឃែនស័រ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី