តំណាង CAMSOC៖ កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនជួយគាំទ្រស៊ីហ្គេម ២០២៣
- 2023-02-18 01:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង CAMSOC៖ កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនជួយគាំទ្រស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
តំណាង CAMSOC ម្សិលមិញនេះបានកោតសរសើរ និងថ្លែងអំណរគុណជាខ្លាំងដល់ក្រុមហ៊ុនឯកជនមួយចំនួនដែលចូលរួមជួយគាំទ្រ និងឧបត្ថម្ភតាមភាពជាក់ស្ដែងក្នុងគោលបំណងជួយសម្រាលបន្ទុករាជរដ្ឋាភិបាលនៅស៊ីហ្គេម ២០២៣នេះ។
ថ្លែងក្នុងពិធីចុះ MOU ជាមួយខាងទឹកបរិសុទ្ធអូគូលេន ម្សិលមិញនេះឯកឧត្ដម វ៉ត់ ចំរើន ថាក្រោយពីពិនិត្យទឹករបស់ក្រុមហ៊ុនមួយនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដល់កីឡាករ កីឡាការិនី ដូចជាជួយរក្សាកម្រិតបច្ចេកទេសបានល្អក៏សម្រេចទទួលយក។
តំណាង CAMSOC រូបនេះក៏ថ្លែងអំណរគុណដល់ក្រុមខាងលើនេះដែរដែលមានសន្ដានចិត្ត និងចូលរួមជួយឧបត្ថម្ភក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បើទោះជាក្រុមហ៊ុនរបស់ខ្លួននៅមានកម្រិតអាជីវកម្មនៅតូចនៅឡើយក្ដី។
ក្រុមហ៊ុនអូគូលេននឹងឧបត្ថម្ភទឹកបរិសុទ្ធផ្ដាច់មុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជានេះបម្រើដល់ការប្រកួត និងការប្រើប្រាស់ផ្សេងៗ៕