មានផែនការជីវិតច្បាស់លាស់បែបនេះ ទើប យឿន ពិសី សម្រេចយកកូនញឹកណាស់!

  • 2023-02-28 04:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ លោក យឿន ពិសី ទទួលបានពាក្យអបអរសាទរ និងខ្លះចំអន់បែបលេងសើចទាក់ទងនឹងការយកកូនញឹក ក្នុងពេលដែលខ្លួន និងភរិយានៅមានវ័យក្មេងខ្ចី។ ពិសី បានឆ្លើយតបទៅវិញច្បាស់ៗ ហើយអគុណអ្នកគាំទ្រ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនតារាចម្រៀងអន់ភ្នែក ហើយតែងតែត្អូញត្អែរពីប្រាក់ចំណូលពីអាជីពសិល្បៈរូបនេះ បានបង្ហោះរូបថតភរិយាពរពោះកូនទី២ ខណៈកូនទី១ មិនទាន់ធំប៉ុន្មានផងនោះ។ ផ្ទុយទៅវិញលោកត្រេកអរក្នុងការទទួលបានកូនទី២។

តាមពិតលោកមានគម្រោងយកកូនឲ្យគ្រប់ចំនួនដែលចង់បានឲ្យហើយ ឬត្រូវមានកូនពីក្មេង ដើម្បីសល់ពេលច្រើនពួតដៃគ្នារកស៊ី។ លោកមិនបានបញ្ជាក់ថា លោកនឹងយកកូនប៉ុន្មាននាក់នោះទេ ប៉ុន្ដែតាមរយៈការឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គមលោកហាក់យល់ស្របនឹងគំនិតមិត្ដសិល្បៈថា ត្រូវយកកូនយ៉ាងតិចឲ្យបានបី ឬបួននាក់ មុននឹងដកខ្លួន ឬលែងសូវរវល់មើលកូនតូចដល់ពេលវ័យជ្រេបន្ដិច។

លោក យឿន ពិសី៖ “ពួកយើងចង់ទុកពេលវេលារកស៊ីឲ្យបានច្រើន មិនចង់នៅជាប់ដៃមើលកូនរហូតហ្នឹងណាបង។ ម្យ៉ាងភ្លេចៗខ្លួនពួកគេធំបាត់ហើយ តែពួកគេធំគឺធំដំណាលគ្នា…អីចឹងគ្រួសារខ្ញុំក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការរកស៊ីដែរ”។

ដឹងក្ដីផងពិការភ្នែករូបនេះបានគឺជាស្ថាប័នកម្សាន្ដសម័យថ្មីមួយបែប បង្កើតឡើងក្នុងគោលបំណងណ្តុះបណ្តាលតារាចម្រៀងថ្មីៗនៅក្នុងប្រទេសកម្ពុជា និងផ្ដល់ភាពរីករាយដល់មហាជនផង។ ត្រឹមតែជាង ១ខែ នៃការបង្កើតស្ថាប័ននេះ គឺទទួលបានការគាំទ្រជាច្រើន។

ថ្មីៗនេះលោក យឿន ពិសី បានបង្ហោះភាពស្និទ្ធស្នាលជាមួយរិយាព្រមទាំងកូនៗ ដោយបង្ហើបថា ចុងខែមិថុនា ឆ្នាំ២០២៣ នេះរូបលោក និងភរិយា ត្រូវទទួលសមាជិកថ្មី គឺកូនទី២ ដែលលោកដាក់ឈ្មោះជាស្រេចថា “ពិសី ពេជ្រនារី”។ ក្រោយពីបញ្ចេញដំណឹងនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះ ចំអន់ថា៖ “លឿនគ្រាន់បើ” និងថា៖ “យកឲ្យបានច្រើនទៅទាន់ខ្លួននៅក្មេងidol” ប៉ុន្ដែពិសី បានឆ្លើយតបវិញយ៉ាងសុភាព អមដោយពាក្យអគុណថែមទៀតផង។

តារាចម្រៀង យឿន ពិសី បានសម្រេចចិត្ដរៀបការជាមួយអ្នកនាង ហេង កក្កដា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ មិនទាន់បាន ៣ឆ្នាំស្រួលបួលផង ប៉ុន្ដែពិសី ទទួលបានកូនដល់ទៅពីរបាត់ទៅហើយ ហើយពួកគេត្រេកអរចំពោះការទទួលបានកូនទី២នេះ តាមគម្រោងដែលបានគិតទុក៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី