អភិបាលខេត្តសៀមរាប សម្ដែងការសោកស្តាយ ចំពោះអគ្គីភ័យដែលឆាបឆេះព្រះរាជដំណាក់ ទីកន្លែងសក្ការដ៏ខ្ពង់ខ្ពស់បំផុត

  • 2023-03-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការណ៍របស់ឯកឧត្តម ដោយបានសំដែងការសោកស្តាយ ចំពោះអគ្គីភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ។

សូមជម្រាបថា កាលពីម៉ោង ១០:០៥នាទីយប់ អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ស្ថានភាពភ្លើងឆាបចេះត្រូវបានកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង ។

ជាងនេះទៀតឯកឧត្តមក៏បាន ថ្លែងអំណរគុណកងកម្លាំងដែលបានអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ ផងដែរ ។ សម្រាប់មូលហេតុនោះ សមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ និងសួរនាំក្រុមជាងដែលធ្វើការប្រចាំការនៅទីតាំងអាគារដែលឆេះនេះ ៕

អត្ថបទដោយ៖ស៊ូ អីន

អត្ថបទថ្មី