សង្ក្រាន្តស្វាយរៀងឆ្នាំនេះ ដាក់សុទ្ធតែពាងទឹកអ៊ីចឹងហ្មង!

  • 2023-03-13 08:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាយរៀង​ជាខេត្តដែលល្បីខ្លាំងថា មាន​ប្រជាពលរដ្ឋ​ចូលរួមព្រឹត្តិការណ៍សង្ក្រាន្ត​យ៉ាងច្រើនកុះករបំផុតនោះ ឆ្នាំនេះ​ទំនង​ជាសប្បាយខ្លាំងថែមមួយកម្រិតទៀតហើយ។

អ្វីដែលគួរឱ្យ​ចាប់អារម្មណ៍​បំផុតនោះ គឺ​ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ស្វាយរៀង បាន​ដាក់ពាង​រួចជាស្រេច​នៅតំបន់​ត្រជាក់ចិត្ត​ត្រៀម​ស្វាគមន៍​ប្រជាពលរដ្ឋ​មកលេងកម្សាន្ត នៅតាម​ទីតាំង​ដែលបាន​កំណត់​នៅខាងមុខ​សាលាខេត្ត​។ សង្ក្រាន្ត​ស្វាយរៀង​កាលពីពេលកន្លងទៅ គឺ​អាជ្ញាធរ​បាន​រៀបចំ​រថយន្តពន្លត់​អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូលរួម​ឱ្យត្រជាក់កាយចិត្ត។

សូមជម្រាប​ថា សង្ក្រាន្ត​ស្វាយរៀង​ នឹងធ្វើឡើង​នៅថ្ងៃចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី