ការពិតអ្នកគួរដឹង ប្រសិនគុំចិត្ត ចង់ណាត់គ្នាទៅលេង «កោះកុងក្រៅ»
- 2023-03-14 05:00:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតអ្នកគួរដឹង ប្រសិនគុំចិត្ត ចង់ណាត់គ្នាទៅលេង «កោះកុងក្រៅ»
ចន្លោះមិនឃើញ
"កោះកុងក្រៅ" គឺជាកោះស្ថិតនៅលើទឹកដីខេត្តកោះកុង ជាកន្លែងកម្សាន្តដ៏ល្បីមួយរបស់ខេត្ត ដោយក្នុងនោះសូម្បីតែតាមផ្លូវធ្វើដំណើរទៅកាន់កោះនេះ ក៏មានកន្លែងសប្បាយៗ ប្លែកភ្នែកជាច្រើនទៀត។
ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ បានទៅដល់កោះកុងក្រៅ កាលពីថ្មីៗនេះក្នុងបេសកកម្មរុករកសក្ដានុពលទេសចរណ៍ថ្មីៗរបស់កោះទាំងឡាយនៅក្នុងមហាសាគររបស់កម្ពុជា។ តាមក្រុមការងារ បានឲ្យដឹងថា ការធ្វើដំណើរទៅកាន់កោះកុងក្រៅ មានច្រើនរបៀប ១ក្នុងចំណោមនោះ គឺជាការធ្វើដំណើរតាមដងព្រែក ជារបៀបដែលប្រិយមិត្តអាចជួបទីកន្លែងស្រស់ស្អាតៗ និងសម្បូររបស់ញុំាជាច្រើន ប្លែកទាំងភ្នែក ចម្លែកទាំងអារម្មណ៍ ផ្សំនឹងឆ្ងាញ់មាត់ទៀត។
តាមមធ្យោបាយនេះ ប្រិយមិត្តនឹងបានទៅកោះអណ្ដែតអេកូរីហ្សត ដែលជារីហ្សតនៅលើទឹកតាមមាត់ព្រែកដ៏មនោរម្យ។ បន្តមកទៀត ប្រិយមិត្តនឹងអាចឈប់សំចតរយៈពេលខ្លីនៅក្រោះស្រឡៅ មុនបន្តទៅកោះបារាំង និងភូមិឡាំដាំ ជាភូមិនេសាទរបស់អ្នកស្រុកដែលប្រិយមិត្តអាចស្វែងអាហារសមុទ្រស្រស់ៗ ច្រើនប្រភេទ សម្រាប់គៅដៅចុងក្រោយរបស់យើង គឺ "កោះកុងក្រៅ"។
នេះជាការបង្ហាញត្រួសៗរបស់ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ ក្រោយពួកគេបានហោះពីភ្នំពេញទៅតាមរយៈឧទ្ធម្ភាគកចក្រ។ ចង់បានអារម្មណ៍រីករាយពេញដំណឹង ណាត់គ្នារកឱកាសទៅ...តែឥឡូវ តោះ...ទស្សនាយកអារម្មណ៍ល្អ មុនចាប់ផ្ដើមការងារនៃថ្ងៃទីក្នុងសប្ដាហ៍ថ្មីទាំងអស់គ្នា៖
អត្ថបទ៖ ទារិកា