ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុម​ផ្សេងៗ​គឺ​ជា​ការ​ជួយ​សម្រាល​បន្ទុក​ CAMSOC​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣​

  • 2023-03-14 17:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​ការ​ខំប្រឹង​ស្វះស្វែង​រក​អ្នក​ឧបត្ថម្ភ​នេះ​គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ពិសេស​លើក​ការ​ចំណាយ​ទាំង​ស្រុង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នេះ។​

រូបភាព Cambodia 2023

តំណាង​ CASOC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​ចុះ​ MOU ជា​មួយ​ Cellcard ​ថា​ គិត​ដល់​ពេល​នេះ​គឺ​អ្នក​ឧបត្ថម្ភ​កម្រិតទី១​ និង​ទី២​ គ្រប់​ចំនួន​ និង​ត្រូវ​បិទ​បញ្ចប់​ហើយ។​ ដោយ​ឡែក​អ្នក​ឧបត្ថម្ភ​កម្រិត​ទី៣​ ដែល​ទទួល​រ៉ាប់រង​ផ្នែក​សេវាកម្ម​ផ្សេងៗ​នោះ​គឺ​នឹង​ជិត​បញ្ចប់​ដូច​គ្នា។​

ការ​ស្វះស្វែង​ពី​គ្រប់​ភាគីរក​អ្នក​ឧបត្ថម្ភ​​នេះ​គឺ​ដើម្បី​ជួយ​ដល់​ CAMSOC​ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង។​ ដូច្នេះ​ការ​ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​នេះ​គឺ​ពិត​ជា​ជួយ​សម្រាល​បន្ទុក​បាន​ច្រើន​ដល់​ CAMSOC​ ពិសេស​នោះ​គឺ​ការ​ជួយ​មិន​ឲ្យ​ចំណាយ​ថវិកា​ទាំង​ដុល​តែ​ម្ដង។​

រូបភាព Cambodia 2023

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នេះ​គឺ​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ​តទៅ។​ នេះ​ជា​លើក​ទី១​ សម្រាប់​កម្ពុជា​ដែល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម