អស់ទាស់ហ្មង! សង្ក្រាន្ត​ស្វាយរៀងឆ្នាំនេះ សុទ្ធតែមាន​ប្រព័ន្ធបាញ់ទឹកទៀត (មានវីដេអូ)

  • 2023-03-20 02:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្តស្វាយរៀងដែលនឹង​ប្រារព្ធធ្វើឡើង​នៅអំឡុងចូលឆ្នាំ​ខ្មែរខាងមុខនេះ នឹង​កាន់តែសប្បាយ​ និងប្លែកខ្លាំងជាងឆ្នាំមុនៗទៀត ពោលគឺ​បានអាប់ដេត​ថ្មីដោយបំពាក់​ប្រព័ន្ធបាញ់ទឹកទៀតផង នៅតំបន់​ត្រជាក់ចិត្ត​ ដើម្បីត្រៀមស្វាគមន៍​ប្រជាពលរដ្ឋ​មកលេងកម្សាន្ត។

តាមរយៈវីដេអូឃ្លីប​មួយ​ដែលបង្ហោះ​លើ​ផេក «តំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» បាន​បង្ហាញពីការធ្វើតេស្តបាញ់​ទឹកពីលើ​ដែលបាចសាច​ជះ​ពេញ​ផ្លូវតែម្តង។ សូមទស្សនាវីដេអូខាងក្រោម៖

គួរដឹងដែរថា នៅតំបន់ត្រជាក់ចិត្តនេះ ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ស្វាយរៀង ក៏បាន​រៀបចំ​ដាក់ពាង​រួចជាស្រេចមកហើយដែរ។ សង្ក្រាន្ត​ស្វាយរៀង​កាលពីពេលកន្លងទៅ គឺ​អាជ្ញាធរ​បាន​រៀបចំ​រថយន្តពន្លត់​អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូលរួម​ឱ្យត្រជាក់កាយចិត្ត៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម