តិចច្រឡំតារាបរទេស! រ៉ូបស្បៃតម្បាញ ១២ម៉ែត្រ មាន សូនីតា មានអត្ថន័យល្អ រហូតធ្វើឲ្យគ្រប់គ្នាចំហរមាត់សរសើរ

  • 2023-03-20 03:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា តែងតែធ្វើឲ្យគ្រប់គ្នាសរសើរពីភាពច្នៃប្រឌិត ជាពិសេសផ្នែក (Fashion) តែងតែបង្ហាញម៉ូតប្លែកៗនិងទាក់ទាញកន្លងជាហូហែរ រហូតមកដល់ថ្មីៗនេះ នាងក៏បានបង្ហាញម៉ូតរូបប្លែកភ្នែក ដោយមានការឌីហ្សាញយ៉ាងទាក់ទាញ មិនចាញ់តារាបរទេសនោះទេ ។

ថ្មីៗនេះ មិនថា សិល្បករ សិល្បការិនី ក៏ដូចជាអ្នកគាំទ្រនោះទេ សុទ្ធតែមានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅលើតារាសម្តែងកញ្ញា មាន សូនីតា ដែលនាងបានបង្ហាញវត្តមានដ៏អស្ចារ្យក្នុងកម្មវិធី កម្រាលព្រំក្រហម Red Carpet របស់ Pleng Music Awards 2023 ជាមួយការតុបតែងខ្លួនជាមួយឈុតពណ៍ខ្មៅនិងស្បៃតម្បាញអូសដីប្រវែង១២ម៉ែត្រដ៏ស្រស់ស្អាតប្លែកភ្នែក មិនចាញ់កម្មវិធី Fashion show នោះទេ ជាពិសេសរ៉ូបដែលនាងបានស្លៀកនោះ ក៏បានបង្កប់ទៅដោយអត្ថន័យយ៉ាងល្អផងដែរ ក្នុងសម័យកាលថ្មីនេះ។ សម្រាប់ឈុតនេះ គឺចង់បង្ហាញ ភាពស្រស់ស្អាត និងភាពរឹងមាំរបស់ស្ត្រីនៅលើវិថីសិល្បះដ៏វែងពីចំណុចចាប់ផ្តើមទៅអនាគត។

  • ចំពោះឈុត « តំណាលនៃប្រវត្តិក្នុងការស្លៀកពាក់នៅក្នុងប្រទេសកម្ពុជា»

  • ស្រទាប់ផ្កា : នីមួយៗនៃរ៉ូប តំណាងអោយ ការឆ្លងកាត់ដំណាក់កាលជាច្រើនដែលបានវិវត្តន៏ទៅលើការស្លៀកពាក់ជាច្រើនជំនាន់ និងមានបូកបញ្ចូលរួមជាមួយនឹងបញ្ហាផ្សេងៗ ការតស៊ូអត់ធ្មត់ ព្យាយាម ក្នុងនាមជាស្រ្ដីម្នាក់នៅក្នុងវិស័យ ហ្វេសសិន (Fashion) ដែលតែងតែទទួលរងនូវ មតិរិះគន់ជាច្រើនទំរាំបានមកដល់ពេលនេះ ។

  • ទាំងការពិតទៅខ្លួនយើងក៏អាចមានសិទ្ធិក្នុងការបង្ហាញសេរីភាពនៃការស្លៀកពាក់បាន

  • ស្បៃ : តំណាងអោយ ផ្នែកមួយដែលអាចធ្វើអោយក្រណាត់មួយកីលេចជារូបរាងឡើងមកបាន ដោយមានបង្ហាញរូបគំនូរស្ត្រីកំពុងត្បាញជាមួយនឹងកីតម្បាញក្រណាត់

  • ផ្ទៃរបស់ស្បៃ ក៏មានបន្ថែមជាមួយនឹងក្បាច់លំអរបែបបុរាណខ្មែរ រឹតតែលេចធ្លោបន្ថែម ។

  • ក្បាច់ភ្ញីវល្លិ ក្បាច់ភ្ញីទេស ក្បាច់ផ្កាចន្ទន៍ និងក្បាច់ត្របកឈូក ដែលមានលំនាំតាមចម្លាក់បុរាណនៅលើប្រាសាទនានាពិតជាល្អឥតខ្ចោះផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី