ស្តាប់តែបទ​ចម្រៀង​មួយនេះ ស្គាល់អស់​ព្រះនាម​ទេពធីតាមហាសង្ក្រាន្ត​ទាំង៧

  • 2023-03-20 09:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ ប្រសិនបើលោកអ្នកនៅ​មិនទាន់ស្គាល់​ព្រះនាម​ទេពធីតា​មហាសង្ក្រាន្ត​ទាំង៧ ដែលជាបុត្រី​កបិលមហាព្រហ្ម​ អស់នោះទេ គឺគ្រាន់តែស្តាប់បទចម្រៀងប្រជាប្រិយ​របស់លោក ណូយ វ៉ាន់ណេត និងអ្នកស្រី ហ៊ឹម ស៊ីវន ដែលមានចំណង​ជើងថា «ទេពធីតាមហាសង្ក្រាន្ត»។

ក្នុងបទចម្រៀងនេះ គឺបានរ៉ាយរ៉ាប់​នូវព្រះនាម​ទេពធីតាទាំង៧អង្គ អាហារ​ដែល​សោយ និងសត្វជំនិះ ដែលនឹង​ចុះមកឋានមនុស្សលោក​ដើម្បីនាំជោគនាំជ័យ​សិរីសួស្តី នៅថ្ងៃចូលឆ្នាំខ្មែរ ​ខុសៗ ពីថ្ងៃអាទិត្យ ដល់ថ្ងៃសៅរ៍។ ថ្ងៃចូលឆ្នាំខ្មែរ ២០២៣ នេះ គឺត្រូវនឹង​ថ្ងៃសុក្រ ដែល​ជា​ទេពធីតាព្រះនាម កិមិរាទេវី សោយចេកណាំវ៉ា។

សូម​ទស្សនា និង​ស្តាប់​កម្សាន្ត​ជាមួយបទចម្រៀងខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី