កោះរ៉ុង មានអ្វីពិសេសខ្លះទើបភ្ញៀវទេសចរបរទេស ដែលមកកម្ពុជាមិនដែលរំលង តែងទៅលេងគ្មានដាច់
- 2023-03-27 07:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះរ៉ុង មានអ្វីពិសេសខ្លះទើបភ្ញៀវទេសចរបរទេស ដែលមកកម្ពុជាមិនដែលរំលង តែងទៅលេងគ្មានដាច់
ចន្លោះមិនឃើញ
កោះរ៉ុង ជាកោះមួយដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។ ទីនោះបានផ្តល់នូវភាពអស្ចារ្យនៃ ឆ្នេរសមុទ្រស្ថិតនៅភាគបស្ចឹមនៃប្រទេស លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។
ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ បានទៅដល់កោះរ៉ុង កាលពីថ្មីៗនេះក្នុងបេសកកម្មរុករកសក្ដានុពលទេសចរណ៍ថ្មីៗរបស់កោះទាំងឡាយនៅក្នុងមហាសាគររបស់កម្ពុជា។ កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
ចំនុចខ្ពស់បំផុតរបស់កោះមានកម្ពស់រហូតដល់ ១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយក្រុមការងារ ផ្លូវទៅស្រុក រដូវកាលទី៤ បានធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយពេលជាង ២ម៉ោង ពីដីគោកនៃក្រុងព្រះសីហនុ។
នេះជាការបង្ហាញត្រួសៗរបស់ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ ។ ចង់បានអារម្មណ៍រីករាយពេញដំណឹង ណាត់គ្នារកឱកាសទៅ...តែឥឡូវ តោះ...ទស្សនាយកអារម្មណ៍ល្អ មុនចាប់ផ្ដើមការងារនៃថ្ងៃទី២៧ ក្នុងសប្ដាហ៍ថ្មីទាំងអស់គ្នា៖