ភរិយាលោក គង់ ប៊ុនឈឿន ទទួលបានសិទ្ធិគ្រប់គ្រងចម្រៀង ៤ បទរបស់ស្វាមី
- 2023-03-29 10:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយាលោក គង់ ប៊ុនឈឿន ទទួលបានសិទ្ធិគ្រប់គ្រងចម្រៀង ៤ បទរបស់ស្វាមី
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ភរិយាលោក គង់ ប៊ុនឈឿន ទទួលបានសិទ្ធិគ្រប់គ្រងចម្រៀង ៤ បទរបស់ស្វាមី។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានឲ្យដឹងថា លោកស្រី គាត គឺមលន បានសុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។
ឆ្លងតាមការសិក្សាស្រាវជ្រាវរួចមក ក្រសួងសម្រេចប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើចម្រៀងចំនួន ៤ បទតាមសំណើ។ បទទាំងនោះរួមមាន ១. ស្ពានកំពង់លួង ២. ម្លប់ស្នេហ៍ដើមស្រឡៅ ៣. សែនឈឺចិត្ត និង ៤. ប្រពន្ធខាំញេច៕