កុំ​ឱ្យ​ខកខាន ពិព័រណ៍​ស្នាដៃ​សិល្ប:​បុណ្យ​ភូមិ ១០ ឆ្នាំ បើក​ជូន​សាធារណជន​ចូល​ទស្សនា​ដោយ​ឥត​​គិត​ថ្លៃ​នៅ​សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ

  • 2023-04-01 10:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃគំនូរសិល្ប:បែបឌីជីថល និង ស្នាដៃសិល្ប:ជាច្រើនរបស់មហោស្រពបុណ្យភូមិរយ:ពេល១០ឆ្នាំមកនេះបានដាក់បង្ហាញ និងបើកឱ្យសាធារណជនបានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា នៅវិចិត្រសាលសិល្បៈ ជាន់ទី៣៥ នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ការដាក់បង្ហាញនូវស្នាដៃសិល្ប:នេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីសិល្បករនៃឆ្នាំនីមួយៗ នឹងបង្ហាញពីអារម្មណ៍រីករាយរំភើបដែលស្នាដៃសិល្ប:ច្នៃប្រឌិតរបស់យុវជននេះ តែងតែមានការគាំទ្រជារៀង រាល់ឆ្នាំ។

រិទ្ធី លំអរពេជ្រ ស្ថាបនិក នៃមហោស្រពបុណ្យភូមិបានលើកឡើងថា បុណ្យភូមិមិនត្រឹមតែជួយផ្សព្ធផ្សាយពីសិល្ប:ខ្មែរទៅកាន់មហាជននោះទេ ប៉ុន្តែបុណ្យភូមិបានក្លាយជាសហគមន៍មួយដែលប្រមូលផ្តុំដោយយុវជន និង មនុស្សមានភាពច្នៃប្រឌិត និង ផ្តល់ឪកាសសម្រាប់ពួកគេបានបង្ហាញស្នាដៃ និង បញ្ចេញនូវ សមត្ថភាពសិល្ប:ច្នៃប្រឌិតរបស់ពួកគេ។

ជាការកត់សម្គាល់ទម្រង់សិល្ប:ជាច្រើនដែលពិធីបុណ្យភូមិបានលើកយកបង្ហាញនៅក្នុង មហោស្រព សុទ្ធតែទទួលបានការចាប់អារម្មណ៍ រំលឹកឡើងវិញ នូវទម្រង់សិល្ប: ឱ្យប្រជាជនខ្មែរបានទទួលស្គាល់ តួយ៉ាងដូចជាទម្រង់ល្ខោនខោល ដែលមាននូវក្នុងបទចម្រៀងបុណ្យភូមិកន្លងមក។

សូមរំលឹកជាថ្មីថាស្នាដៃសិល្ប:១០ឆ្នាំរបស់មហោស្រពបុណ្យភូមិបានដាក់បង្ហាញ និងបើកឱ្យសាធារណជនបានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា នៅវិចិត្រសាលសិល្បៈ ជាន់ទី៣៥ នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ក្រៅពីការបង្ហាញស្នាដៃសិល្ប: បុណ្យភូមិឆ្នាំទី១០នេះក៏ចាប់ផ្តើមរៀបចំដែរចាប់ពីថ្ងៃទី០១ ខែមេសានេះ។ ក្នុងនោះក៏មានការចូលរួមប្រគុំតន្រ្តីសប្បុរធម៌ បុណ្យភូមិមានជើង ដោយមានការចូលរួមសម្តែងស្ម័គ្រចិត្តដោយពីសិល្បករ និង សិល្បការិនី ល្បីៗជាច្រើនផងដែរ។

អត្ថបទថ្មី