MV ចូលឆ្នាំ​របស់ ឈីន រតនៈ មានទាំងរបាំត្រុដិ ហើយរំលេច​ទំនុក "ភិសវង់" ទៀតផង

  • 2023-04-03 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​រស្មីហង្សមាស​ ទើបតែ​បាន​បញ្ចេញ​បទចម្រៀង MV ​សម្រាប់ចូលឆ្នាំខ្មែរដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ គឺបទ "ជុំគ្នាថ្ងៃចូលឆ្នាំថ្មី" ច្រៀងដោយ​កញ្ញា ឈីន រតនៈ។

ក្បាលដំបូង​នៃ MV នេះ គឺ​ជាការបង្ហាញ​របាំត្រុដិ សម្តែង​ជាតួឯកដោយតារាចម្រៀងស្រីរូបនេះតែម្តង។ មិនតែប៉ុណ្ណោះ ខ្លឹមសារ​នៃ​បទចម្រៀង​នេះ ក៏រំលេច​នូវទំនុក "ភិសវង់" ដែល​ជាអត្ថន័យចម្រៀង​បទចូលឆ្នាំ​តែម្តង និង​ជា​រឿងកម្រណាស់​ក្នុងពេលបច្ចុប្បន្ន​ ដែល​មាន​បទចម្រៀង​ដាក់លាយទំនុក "ភិសវង់" បែបនេះ។

សូមទស្សនាបទចម្រៀង​ MV ខាងក្រោមនេះ ដែល​លោកអ្នកនឹង​មិនស្តាប់ធុញទ្រាន់ឡើយ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី