ជិតចូលឆ្នាំថ្មី តោះ ជូនកាដូខ្លួនឯងទៅលម្ហែនៅរីសតប្រណីតឯកោះឫស្សីរីករាយបែបអភិជនម្ដង
- 2023-04-05 14:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតចូលឆ្នាំថ្មី តោះ ជូនកាដូខ្លួនឯងទៅលម្ហែនៅរីសតប្រណីតឯកោះឫស្សីរីករាយបែបអភិជនម្ដង
ចន្លោះមិនឃើញ
ដើរលេងពេលចូលឆ្នាំ តែមិនចូលចិត្តរមណីដ្ឋានអ៊ូអរមានមនុស្សច្រើននោះ កោះឫស្សីដ៏ស្រស់ស្អាត នឹងអាចផ្ដល់អារម្មណ៍ត្រជាក់ចិត្តជាមួយបទពិសោធន៍បែបអភិជនដល់បណ្ដាភ្ញៀវទេសចរនៅតំបន់សាគរតារារះទិសនិរតីរបស់កម្ពុជា។
កោះឯកជនដ៏ស្ងប់ស្ងាត់មួយនេះ ត្រូវបានបំផុសគំនិតដោយលំនាំប្រពៃណីនៃក្រណាត់ក្រមាខ្មែរ ដែលជានិមិត្តរូបនៃវប្បធម៌ខ្មែរ។
រមណីយដ្ឋានកោះឬស្សីមានវីឡាប្រណីតចំនួន ៥០ និងវីឡាមានអាងហែលទឹកឯកជនចំនួន ១៣ដែលជាកន្លែងសម្រាកលំហែធម្មជាតិដ៏ល្អជាមួយនឹងឆ្នេរឯកជនប្រវែង ១,២គីឡូម៉ែត្រ បែរមុខទៅសមុទ្រយ៉ាងល្ហល្ហេវដាច់កន្ទុយភ្នែក។
ឈានជើងទៅដល់ទីនោះភ្លាម ភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ ដោយគ្រាន់តែជិះរថយន្តអគ្គីសនីពីកំពុងផែទៅកាន់រីសត។
សកម្មភាពកម្សាន្តជាច្រើនទៀតនៅលើកោះឫស្សីមានដូចជា គយគន់ថ្ងៃរះ ដើរបណ្ដែតអារម្មណ៍លើឆ្នេរខ្សាច់សក្បុសដ៏វែងអន្លាយ ជិះទូកកាយ៉ាក់ ជិះក្តារ ជិះស្គី ស្ទូចត្រីលេងបាល់ទះឆ្នេរសមុទ្រ ជិះកង់ ហែលទឹកក្នុងអាង មើលព្រះអាទិត្យអស្ដង្គត និងក្រេបភេសជ្ជៈស្ដាប់ភ្លេងក្នុងបារ៍ជាដើម។
ជាមួយវត្តមានភោជនីយដ្ឋាន និងបារ៍ជាប់ឆ្នេរ ស្ប៉ា អាងហែលទឹកផុសលើឆ្នេរ កន្លែងហាត់ប្រាណបើក ២៤ម៉ោង និងស្ទូឌីយោហាត់យោគៈរមណីយដ្ឋាននេះត្រូវបានណែនាំជាកន្លែងលម្ហែកាយដ៏ល្អសម្រាប់គូស្វាមីភរិយា គ្រួសារដែលមានកូន និងការកម្សាន្តលក្ខណៈមិត្តភក្តិជាក្រុមផងដែរ។
ភ្ញៀវទេសចរអាចរីករាយជាមួយការស្ប៉ា ដែលផ្ដល់ថាមពលដល់រាងកាយ និងផ្លូវចិត្តឱ្យប្រសើរឡើង បន្ថែមពីលើការហាត់ប្រាណនៅក្លិបហាត់ប្រាណ និងស្ទូឌីយោហាត់យោគៈជាមួយគ្រូជំនាញពីបរទេស។
នៅពេលព្រះអាទិត្យលិច ភ្ញៀវក៏អាចរីករាយទស្សនាភាពយន្តបញ្ចាំងក្រោមមេឃពោរពេញដោយហ្វូងតារា ក៏ដូចជាទទួលបទពិសោធទទួលទានអាហារ និងទស្សនាមើលពន្លឺប្លង់តុងដ៏អស្ចារ្យផងដែរ។
អស់រយៈពេលជាច្រើនសប្ដាហ៍នៃបេសកកម្មរុករកសក្ដានុពលទេសចរណ៍ថ្មីៗរបស់កោះទាំងឡាយនៅដែនសមុទ្រកម្ពុជាក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ បា ទៅលម្ហែកាយសាកថ្មជីវិតនៅដែនដីកោះឫស្សី ដែលល្បីមានវីឡា និងរីសតប្រណីតបីដូចជាអំណោយលើកទឹកចិត្តដល់ខ្លួនឯងក្រោយពីបានបំពេញការងារនឿយហត់។
https://www.kohrussey-villas-resort.com/
នេះជាការបង្ហាញត្រួសៗរបស់ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤។ ចង់បានកន្លែងសាកថ្មក្រោយពីធ្វើការអស់កម្លាំង អាចស្វែងរករមណីដ្ឋាន កោះឫស្សីដ៏ស្រស់ស្អាត មានទាំងបរិយាកាសស្ងប់ស្ងាត់ អាហារលំដាប់ប្រណីត និងសេវាកម្មកម្សាន្តជាច្រើន។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីឱ្យកាន់តែជ្រាបច្បាស់។