ចូលឆ្នាំខ្មែរ២០២៣នេះ ក្រសួង​ការងារ​ឱ្យឈប់​សម្រាក​បាន​ប៉ុន្មានថ្ងៃ?

  • 2023-04-07 04:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ឱ្យដឹងថា កម្មករ​នយោជិត​ទាំងអស់​ បាន​ទទួលការ​ឈប់​សម្រាក​​ដោយ​មាន​ប្រាក់ឈ្នួល​នា​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខាងមុខនេះ ក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង ១៦ ខែមេសា ឆ្នាំ​២០២៣។

ក្នុងសេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ បាន​បញ្ជាក់​ឱ្យដឹងទៀតថា ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា​ដែលកម្មវត្ថុ​អាជីវកម្ម​មានចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅជាប្រចាំ​​ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន គឺ​ម្ចាស់​ ឬនាយករោងចក្រ​ សហគ្រាស​ ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ទៅតាម​ថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរ​វេនគ្នា។ ហើយ​អ្នកដែល​ធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួល​នូវ​ប្រាក់បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់ឈ្នួល​ថ្ងៃធ្វើការ​ធម្មតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី