បុណ្យភូមិខួប១០ឆ្នាំ កុំឱ្យខកខាន តោះតែងខ្លួនម៉ាអេមទៅលេង «សប្តាហ៍សិល្បៈបុរាណ» នៅវត្តភ្នៀតសិម្ពលី
- 2023-04-07 11:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិខួប១០ឆ្នាំ កុំឱ្យខកខាន តោះតែងខ្លួនម៉ាអេមទៅលេង «សប្តាហ៍សិល្បៈបុរាណ» នៅវត្តភ្នៀតសិម្ពលី
ចន្លោះមិនឃើញ
បន្ទាប់ពី «សប្តាហ៍សិល្បៈសម័យ» នៅហ្វេកតូរី ភ្នំពេញ និង «សប្ដាហ៍ពិសេស» នៅផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ កន្លងទៅថ្មីៗនេះ បុណ្យភូមិបានធ្វើការរៀបចំធ្វើ «សប្តាហ៍សិល្បៈបុរាណ» នៅ វត្តភ្នៀតសិម្ពលី ដោយបើកឲ្យមហាជនចូលរួមដោយសេរី នៅថ្ងៃទី ០៧-០៨-០៩ ខែមេសា ឆ្នាំ២០២៣។
ទីតាំងប្រារព្ធ «សប្តាហ៍សិល្បៈបុរាណ» ឆ្នាំនេះ ជាទីអារាមមួយដែលល្បីមានបារមីឫទ្ធីខ្លាំងពូកែ ស្ថិតក្នុងសង្កាត់ស្នោរ ដែលមានចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ដោយចំណាយពេលធ្វើដំណើរប្រមាណ ៥០នាទីពីចំណុចកណ្ដាលរាជធានីភ្នំពេញ។
«បុណ្យភូមិ» គឺជាមហោស្រពសិល្បៈជួយផ្សព្វផ្សាយ អភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរ។ ថ្មីៗនេះអ្នករៀបចំកម្មវិធី បានប្រកាសពីថ្ងៃនៃការរៀបចំកម្មវិធីបុណ្យ ដែលក្នុងនោះបានបញ្ជាក់ថា បុណ្យភូមិឆ្នាំទី១០ សម្រាប់ឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចាប់កំណើតព្រឹត្តិការណ៍បុណ្យភូមិនេះឡើង។
«អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!» នេះគឺជាពាក្យស្លោក ដែលគេតែងតែនិយាយនៅពេលដែលរៀបចំកម្មវិធីបុណ្យភូមិម្តងៗ។ យ៉ាងណាម៉ិញរយៈពេល១០ឆ្នាំមកហើយ ដែលក្រុមយុវជនបានរៀបចំ កម្មវិធីបុណ្យភូមិនេះឡើង។
ចំពោះរបៀបវារៈបុណ្យភូមិសប្តាហ៍ទី3 «សប្តាហ៍សិល្បៈបុរាណ» គឺអ្នកស្រុកបុណ្យភូមិអើយយយយ បុណ្យភូមិសប្តាហ៍ទី៣មកដល់ហើយយេ៎ ទីតាំងសប្តាហ៍ទី៣ដឹងច្បាស់ណាស់ត្រូវអត់គឺនៅវត្តភ្នៀតសិម្ពលី មានការតុបតែងលម្អជាច្រើន ការកម្សាន្តផ្សេងៗ ល្បែងប្រជាប្រិយខ្មែរ រាំឆឺតៗជាមួយសិល្បករ បណ្តែតប្រទីបជាដើម និងសកម្មភាពកម្សាន្តជាច្រើនទៀត។
ចំពោះព្រឹត្តិការណ៍ «បុណ្យភូមិ» «សប្តាហ៍សិល្បៈបុរាណ» នៅថ្ងៃទី ០៧-០៨-០៩ មេសា ២០២៣ ឮថាអ្នកស្រុកបុណ្យភូមិខ្លះចង់ជិះកន្ត្រកវិលមែនអត់? ម៉ោះ!!! មកលេងបុណ្យភូមិសប្តាហ៍ទី៣ មកចឹង អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!
ទីតាំង: វត្តភ្នៀតសិម្ពលី