បុណ្យភូមិនៅវត្តភ្នៀតថ្ងៃទីមួយសប្បាយៗប៉ុណ្ណឹង ចុះទម្រាំថ្ងៃទីពីរទីបី ចំសៅរ៍-អាទិត្យទៀតនោះ!

  • 2023-04-07 15:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិសប្តាហ៍ទី៣ ដែលជាសប្តាហ៍ចុងក្រោយ បានចាប់ផ្តើមធ្វើឡើងហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅវត្តភ្នៀតសិម្ពលី ជាយរាជធានីភ្នំពេញ ប៉ុន្តែនៅសល់ពីរថ្ងៃទៀត គឺរហូតដល់ថ្ងៃទី៩ ខែមេសា។

បុណ្យភូមិដែលធ្វើឡើងនៅវត្តភ្នៀតនេះ គឺមានការបើកឱ្យចូលរួមដោយសេរី ក្នុងនោះថ្ងៃទីមួយ គឺឃើញថា មានការចូលរួមយ៉ាងច្រើនកុះករទៅហើយ ចុះទម្រាំថ្ងៃទីពីរនិងទីបី ដែលចំថ្ងៃសៅរ៍-អាទិត្យទៀតនោះ នឹងច្រើនសម្បើមយ៉ាងណាទៅ។

បងប្អូនដែលបានទៅលេងបុណ្យភូមិ គឺអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត ទស្សនាការសម្តែងរបាំប្រពៃណីខ្មែរជាច្រើន ព្រមទាំងមានការប្រគំតន្រ្តីដែលមានការសម្តែងពីតារាចម្រៀងល្បីៗទៀតផង។ ជាមួយគ្នានោះដែរ ក៏មានស្តង់លក់អាហារភេសជ្ជៈ និងផលិតផលជាច្រើនសម្រាប់ទទួលអ្នកមកលេងបុណ្យភូមិនេះផងដែរ។

សូមទស្សនាទិដ្ឋភាពសប្បាយៗពីបុណ្យភូមិនៅវត្តភ្នៀតថ្ងៃទីមួយខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី