បុណ្យភូមិ ថ្ងៃទី៣ ប្រិយមិត្តកុះករមកមើលតន្ត្រី និងសិល្បៈសម្ដែងដល់អាធ្រាត្រ
- 2023-04-09 16:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិ ថ្ងៃទី៣ ប្រិយមិត្តកុះករមកមើលតន្ត្រី និងសិល្បៈសម្ដែងដល់អាធ្រាត្រ
ចន្លោះមិនឃើញ
នៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ៧-៨-៩ ខែមេសា ឆ្នាំ ២០២៣ បុណ្យភូមិបានធ្វើការរៀបចំធ្វើ «សប្តាហ៍សិល្បៈបុរាណ» នៅ វត្តភ្នៀតសិម្ពលី ដោយបើកឲ្យមហាជនចូលរួមដោយសេរី ពោរពេញដោយទស្សនិកជនអ៊ូអរតាំងពីព្រឹករហូតដល់យប់ជ្រៅ។
បុណ្យភូមិសប្តាហ៍ទី៣ «សប្តាហ៍សិល្បៈបុរាណ» មានការតុបតែងលម្អជាច្រើន ស្ដង់លក់អាហារ តូបលក់ទំនិញ សកម្មភាពសប្បាយៗ ល្បែងប្រជាប្រិយខ្មែរ រាំឆឺតៗជាមួយសិល្បករ បណ្តែតប្រទីបជាដើម ការសម្ដែងសិល្បៈបុរាណ ទស្សនីយភាពសហសម័យ និងការប្រគំតន្ត្រីដែលមានមនុស្សទស្សនាច្រើនកុះកររហូតដល់ អាធ្រាត្រ។
«បុណ្យភូមិ» គឺជាមហោស្រពសិល្បៈជួយផ្សព្វផ្សាយ អភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរ។ ថ្មីៗនេះអ្នករៀបចំកម្មវិធី បានប្រកាសពីថ្ងៃនៃការរៀបចំកម្មវិធីបុណ្យ ដែលក្នុងនោះបានបញ្ជាក់ថា បុណ្យភូមិឆ្នាំទី១០ សម្រាប់ឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចាប់កំណើតព្រឹត្តិការណ៍បុណ្យភូមិនេះឡើង។
ក្រៅពីទិដ្ឋភាពក៏ក្អាកក្អាយនៅពេលព្រឹក វេលាយប់ក៏មានការសម្ដែងសិល្បៈបុរាណ ទស្សនីយភាពសហសម័យ ដោយមានទស្សនិកជនគ្រប់វ័យអង្គុយមើលពេញទីលាន។
អ្នកចូលរួមក៏បានរីករាយទស្សនាការសម្ដែង ហ៊ោរ និងរាំលេងកម្សាន្តជាមួយសិល្បករឡូយឆាយ ដែលបានមកបង្ហាញខ្លួនក្នុងការប្រគំតន្ត្រី Pleng បុណ្យភូមិ សប្តាហ៍ទី៣ របស់បុណ្យភូមិ១០ឆ្នាំ ដោយឆ្នាំនេះបុណ្យភូមិបាននាំមកនូវការសម្ដែងពីសិល្បករដូចជា កញ្ញា Kesorrr-កេសរ, ក្រុម Kai Band, ក្រុមក្មេងខ្មែរ, កញ្ញា ចំរើន សុភា, លោក តុង, RedKing x Sopheap, កញ្ញា នៅដាណា និង លោក សន ពិសិដ្ឋ។
ចង់ដឹងថាទិដ្ឋភាពបុណ្យភូមិនៅពេលយប់សប្បាយយ៉ាងណា សូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ