១៥មេសា​នេះ ជាថ្ងៃទីពីរ​នៃពិធី​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​ជាថ្ងៃវារៈវ័នបត

  • 2023-04-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គឺ​ជាថ្ងៃទីពីរ​នៃពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឬ​ហៅថា ជាថ្ងៃ​វារៈវ័នបត ដែល​ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្ងៃវារៈវ័នបត ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ ចំនួន៣ជុំចក្រក្រវាឡ ស្មើនិង៦០នាទី ទើបយាងព្រះកេសបិតា ទៅ​ប្រតិ​ស្ថាន​រក្សាទុកក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕

អត្ថបទថ្មី