កម្មវិធី​តំបន់ត្រជាក់ចិត្តនៃ​សង្ក្រាន្តស្វាយរៀង នឹងបន្តធ្វើឡើងនៅ​ថ្ងៃសៅរ៍-អាទិត្យ រយៈពេល២សប្តាហ៍ទៀត

  • 2023-04-18 09:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​សង្ក្រាន្ត​ស្វាយរៀង សហការ​ជាមួយ​អង្គភាព​រដ្ឋករ​ទឹកខេត្ត​ស្វាយរៀង នឹង​បន្ត​ដំណើរការ​កម្មវិធី​តំបន់​ត្រជាក់ចិត្ត នៃកម្មវិធី​សង្ក្រាន្ត​ស្វាយរៀង រៀងរាល់​ថ្ងៃសៅរ៍-អាទិត្យ រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២៣ ដើម្បី​បន្ត​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ស្វាយរៀង។

កម្មវិធី​នេះ នឹងបន្តដំណើរការ នៅថ្ងៃទី២២-២៣ និង ២៩-៣០ ខែមេសា ឆ្នាំ​២០២៣ ចាប់ពីម៉ោង ១រសៀល​ ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី