ធ្លាយមូលហេតុ បញ្ញាសិទ្ធ បាត់មុខពីសិល្បៈច្រើនឆ្នាំ ថ្ងៃនេះសម្ដេចឧបត្ថម្ភ ៣ម៉ឺនដុល្លារ ដើម្បីសង្គ្រោះជីវិតម្ដាយលោក

  • 2023-04-21 03:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ បណ្ដាញផ្សព្វផ្សយព័ត៌មានក្នុងស្រុកបានលាតត្រដាងពីជីវិតក្រៅឆាករបស់តារាសម្ដែងប្រុស កា បញ្ញាសិទ្ធ ក្រោយពីបាត់មុខលោកពីរង្វង់សិល្បៈ ជាពិសេសក្នុងអាជីពសម្ដែងដ៏យូរ។ តាមពិត តារាប្រុសរូបនេះ ត្រូវបង្ខំចិត្ដធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីធ្វើការងារបន្ថែមក្នុងហាងលក់ខោអាវមួយ ដើម្បីរកប្រាក់ព្យាបាលជំងឺម្ដាយ។

ដំណឹងនេះ បានធ្លាយដល់សម្ដេច ហ៊ុន សែន ដោយសម្ដេចបានបង្ហាញនូវការកោតសរសើរចំពោះទឹកចិត្ដកត្ដញូចំពោះម្ដាយរបស់តារាសម្ដែងរូបនេះ ហើយថែមទាំងបានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ សម្រាប់ថ្លៃវះកាត់ជំងឺម្ដាយរបស់បញ្ញាសិទ្ធទៀតផង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ សម្ដេច បានមានប្រសាសន៍ថា៖ “ពេលនេះកូនកតញ្ញូម្នាក់នេះ កំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំ និងភរិយាសូមចូលរួមចំនួន ៣ម៉ឺនដុល្លារ សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។ សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត”។

បើតាមតារាសម្ដែង បញ្ញា សិទ្ធ ប្រាប់អ្នកសារព័ត៌មាន ម្ដាយរបស់លោកមានជំងឺលើសឈាម ទឹកនោមផ្អែម និងគ្រោះតម្រងនោមច្រើនឆ្នាំហើយ ហើយកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ម្ដាយលោកនឹងត្រូវវះកាត់ ដើម្បីសង្គ្រោះជីវិត ដោយត្រូវចំណាយទឹកប្រាក់ ៣ម៉ឺនដុល្លារ ហើយលោកពុំមានលទ្ធភាពរកប្រាក់សង្គ្រោះម្ដាយ ព្រោះកន្លងទៅមានមិត្ដសិល្បៈ និងបងប្អូនបានជួយច្រើនហើយ។ ប៉ុន្ដែនៅពេលមានជំនួយដ៏ធំពីសម្ដេចនាយករដ្ឋមន្ដ្រីនៅពេលនេះ ធ្វើឲ្យបញ្ញាសិទ្ធសប្បាយចិត្ដ និងមានឱកាសច្រើនក្នុងការជួយសង្គ្រោះជីវិតម្ដាយ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី