ក្រសួង​ពាណិជ្ជកម្ម ប្រារព្ធ​ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ២០២៣ ក្រោមមូលបទ "ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃ​ប្រឌិត"”

  • 2023-04-26 08:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ក្រោមមូលបទ “ស្រ្តី និងកម្មសិទ្ធិ បញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ" និង​ព្រឹត្តិការណ៍អម​ចំនួន២​ទៀត គឺ​ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព" និង "វេទិកាជាន់ខ្ពស់ស្ដីពីកម្មសិទ្ធិបញ្ញា"។

នាក្នុងឱកាសនោះ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជា​អធិបតី បាន​ថ្លែងថា គំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភព លោកដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ពិតជាមានសារៈសំខាន់ណាស់នៅក្នុងទី​១ ការជួយលើកកម្ពស់ការ យល់ដឹងពីការប្រើប្រាស់ និងកិច្ចការពារកម្មសិទ្ធិបញ្ញាដល់មហាជនគ្រប់ស្រទាប់។ ២ ជាឱកាសផ្សព្វផ្សាយពីវឌ្ឍន ភាពនៃកិច្ចអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា និង ទី៣ ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីបន្តកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់យើងឱ្យមានភាពរឹងមាំ និងធានា តុល្យភាពនៃកម្មសិទ្ធិបញ្ញារវាងម្ចាស់សិទ្ធិ និងការផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាក្នុងសង្គម។

ឯកឧត្តមបន្ថែម ថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើង ដោយផ្តោតលើការជំរុញស្ត្រីឱ្យប្រើប្រាស់ កម្មសិទ្ធិបញ្ញាបន្ថែមទៀត ដើម្បីប្រើប្រាស់គំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន តាមរយៈការបង្កើត ផលិតផលកម្ពុជា និងបង្កើនផលិតភាព សំដៅដល់ការចូលរួមក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ និងជាកម្លាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចីរកាល និងបរិយាបន្ន តាមរយៈ ការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។

ជាមួយ គ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីគម្រោងដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត និងរួមចំណែកជំរុញសហគ្រិនស្ត្រី ដូចជា (១) កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ហៅកាត់ថា EIF កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដោយបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអ ឡិចត្រូនិក តាមរយៈគេហទំព័រ CambodiaTrade.Com។

២)ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក អនុវត្តដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងអង្គ ភាពកម្មសិទ្ធិបញ្ញាដទៃទៀត ដោយផ្ដល់ការបណ្ដុះបណ្តាលដល់សហគ្រិនស្រ្តីឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រឹង និងពង្រីកអាជីវកម្ម។

ឯកឧត្តមលើកឡើងដូច្នេះ ភាគលាភនៃកត្តាប្រជាសាស្ត្រនេះបង្ហាញឱ្យឃើញពីសក្តានុពលរបស់ស្ត្រី ដែល ចាំបាច់ត្រូវការយកចិត្តទុកដាក់ពីសង្គមទាំងមូលនៅក្នុងការបង្កលក្ខណៈងាយស្រួល និងផ្ដល់ការគាំទ្រដើម្បីអាចឱ្យស្រ្តីទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងកាលានុវត្តភាពនៅក្នុងការអភិវឌ្ឍគំនិតទៅបង្កើតជាទ្រព្យកម្មសិទ្ធិបញ្ញា តាមរយៈការកែច្នៃផលិតផលក្នុងស្រុក ការបង្កើតផលិតផលបច្ចេកវិទ្យា ការបង្កើតអាជីវកម្ម ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងការបង្កើតស្នាដៃនៅក្នុងឧស្សាហកម្មច្នៃប្រឌិត មានដូចជា ការច្នៃរចនាម៉ូត ផ្នែកសិល្បៈ តន្ត្រី ផ្នែកនិពន្ធ និង Software ដើម្បីរួមចំណែកពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់ការធ្វើ ពិពិធកម្មទំនិញនាំចេញ ក៏ដូចជា បង្កើនផលិតផលក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

ដោយឡែកពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្ហាញនូវសមិទ្ធផលនៃការចុះអនុស្សរណៈកិច្ចសហ ប្រតិបត្តិការស្តីពីការស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក រវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អង្គភាព ប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីពង្រឹងការ ស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែស៊ីជម្រៅ និង ការអនុម័តជាគោលការណ៍លើសេចក្តីព្រាងគោល នយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីបន្តនីតិវិធីជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។14:38

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ៖ "អំបិលកំពតកែប” "ទឹកត្រីកំពតកែប" "បង្កងតាកែវ” និង ម៉ាកសមូហភាព "ដូងខ្ទះបាត់ដំបង" "នំបញ្ចុកសៀមរាប" "ក្រូចថ្លុងកោះពីរ" និង "អំបុកកំពង់ធំ” ដែលជាទិស ដៅរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែង ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

នារសៀលថ្ងៃដដែល នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣នេះ ក៏មានការរៀបចំវេទិកាជាន់ខ្ពស់ស្ដីពី កម្មសិទ្ធិបញ្ញា ដែលមានវាគ្មិនជាតិ និងអន្តរជាតិធ្វើការពិភាក្សាលើ (១)-ប្រធានបទស្តីពី “ពាណិជ្ជសញ្ញា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងគោលនយោបាយកម្មសិទ្ធិបញ្ញា” (២)-ប្រធានបទស្តីពី "នវានុវត្តន៍” នវានុវត្តន៍ភាពអាច ជួយជំរុញកំណើនធុរកិច្ច សហគ្រិនភាព និងការវិនិយោគ។

ផ្ដោតជាពិសេសទៅលើនវានុវត្តន៍ភាព និងធុរកិច្ចថ្មី របស់ សហគ្រិនយុវជន និងស្រ្តី (៣)-ប្រធានបទស្តីពី “សិទ្ធិអ្នកនិពន្ធ តួនាទីសិទ្ធិអ្នកនិពន្ធក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងអត្ថប្រយោជន៍នៅក្នុងឧស្សាហកម្មច្នៃប្រឌិត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី