មិនសរសើរមិនបាន! ក្រុមអ្នកគាំទ្រក្លឹបអង់គ្លេស នៅកម្ពុជាប្រកួតសប្បុរសធម៌រកប្រាក់ជួយសាលារៀនដាច់ស្រយាលនៅខេត្តសៀមរាប

  • 2023-05-06 12:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាអ្នកគាំទ្រក្លឹបបាល់ទាត់ Premier League នៅកម្ពុជាដែលរួមមាន ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ LFCKH, ក្លឹបអ្នកគាំទ្រ Tottenham Hotspur, ក្លឹបអ្នកគាំទ្រ Arsenal, ក្លឹបអ្នកគាំទ្រ Chelsea និងក្លឹបអ្នកគាំទ្រក្រុម Manchester City សរុបទាំងអស់ ៥ក្រុម បានបង្កើតនូវកម្មវិធីបាល់ទាត់សប្បុរសមួយនៅថ្ងៃអាទិត្យ ទី៧ ឧសភា ឆ្នាំ២០២៣ ស្អែកនេះ។

ការផ្ដួចផ្ដើមគំនិតនេះឡើងគឺដើម្បីផ្សព្វផ្សាយពីការលេងកីឡាដើម្បីសុខភាព ចៀសវាងការប្រើប្រាស់ថ្នាំញៀន និងដើម្បីរៃអង្គាសថវិកា និងសម្ភារៈសិក្សាជួយដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា ជប់កំភ្លឹង ឃុំស្រែណូយ ខេត្តសៀមរាប។

ការប្រកួតនឹងប្រារព្ធធ្វើ ១ថ្ងៃពេញនាទីលានសាលាដុនបូស្កូ ក្បែរវត្តសំរោងអណ្ដែត។

គួរបញ្ជាក់ថានេះគឺជាលើកទីពីរហើយដែលបណ្ដាក្លឹបអ្នកគាំទ្រក្រុមបាល់ទាត់នៅ Premier League រួមគ្នាបង្កើតការប្រកួតកីឡា ដើម្បីសកម្មភាពមនុស្សធម៌បែបនេះ ហើយក្លឹបទាំង ៥សន្យាថាបន្ទាប់ពីកម្មវិធីឆ្នាំនេះបញ្ចប់ ពួកគេនឹងបន្តធ្វើរហូតរៀងរាល់ឆ្នាំ ដើម្បីរឹតចំណងសាមគ្គីភាពរវាងអ្នកគាំទ្រ និងនិយាយដាច់ដោយឡែកគឺផ្សព្វផ្សាយកីឡាបាល់ទាត់ និងស្វែងរកថវិកាជួយដល់សិស្សានុសិស្សក្នុងតំបន់ដាច់ស្រយាល៕

អត្ថបទ៖ កុសល