អ្នកគាំទ្រ អាចស្រងាកចិត្ដ! នាយព្រែក បង្ហាញរូបភាពស្និទ្ធស្នាលជាមួយ ឈិន មុន្នីនាថ តែហាមគេឯងជូនពរ

  • 2023-05-11 02:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករសម្បូរវោហារ ខេង រតនៈ ហៅនាយព្រែក បានភ្ជាប់ទំនាក់ទំនង និងបង្កើតភាពស្និទ្ធស្នាលជាមួយតារាសម្ដែងស្រី ឈិន មុន្នីនាថ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែនៅថ្ងៃនេះ លោកប្រកាសថា៖ “ពួកខ្ញុំជាអ្នកសម្ដែង សូមបងប្អូនកុំសូវជឿលើរូបថតនេះពេក”។

នាយព្រែក បានបញ្ចេញរូបថតអៀវកញ្ញា មុន្នីនាថ នៅឆ្នេរសមុទ្រ ដោយទឹកមុខសប្បាយរីករាយទាំងពីរនាក់ ហើយភ្ជាប់ជាមួយCaption ថា លោកផុសលេងទេ ហាមខមិនជូនពរស្រឡាញ់គ្នាដល់ចាស់។ ភ្លាមនោះលោកក៏បន្ទរឃ្លាមួយទៀតនៅលើបណ្ដាញសង្គមដដែលថា ពួកគេសុទ្ធតែជាអ្នកសម្ដែង ដូច្នេះសូមបងប្អូនកុំសូវជឿលើរូបថតនេះពេក។ ចំណែកភាគីខាងស្រីវិញ ក៏ឆ្លើយវិញភ្លាមថា “ជូនពរខ្លួនឯងឲ្យជួបគូពិត ខ្ជិលសម្ដែងទៀតណាស់”។

ក្រោយពីបញ្ចេញរូបថតស្និទ្ធស្នាលនេះ មានអ្នកគាំទ្រភាគច្រើនមិនស្ដាប់ការហាមប្រាមរបស់នាយព្រែកទេ ដោយនាំគ្នាជូនពរ ហើយម្នាក់ហាក់ប្រាកដក្នុងចិត្ដថា តារាសម្ដែងទាំងពីរនាក់នេះ ពិតជាស្រឡាញ់គ្នា ហើយរង់ចាំតែថ្ងៃចូលរោងការនៅថ្ងៃណាមួយប៉ុណ្ណោះ។ តាមរយៈការសួរបញ្ជាក់ដោយផ្ទាល់ពីភាគីទាំងសងខាងកន្លងទៅ ពួកគេទទួលស្គាល់ថាពិតជាបានដើរទៅណាមកណាជាមួយគ្នាញឹកញាប់មែន ប៉ុន្ដែរឿងស្រឡាញ់គ្នាជាគូអនាគត ឬកំណត់ថ្ងៃចូលរោងការថ្ងៃណានោះ ត្រូវបានពួកគេបដិសេធតែរៀងៗខ្លួន៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី