ធនាគារ ABA បរិច្ចាគទឹកប្រាក់ 200,000 ដុល្លារ បន្ថែមទៀត ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់កម្មវិធីមនុស្សធម៌

  • 2023-05-12 07:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA មានមោទនភាពក្នុងការបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា (CRC) ដើម្បីបន្ដគាំទ្រសកម្មភាពមនុស្សធម៌ទូទាំងប្រទេស។ ការបរិច្ចាគនេះ​​ក៏ធ្វើឡើង ដើម្បីអបអរខួបលើកទី 160 ​របស់កាកបាទក្រហមអន្តរជាតិ ដែលត្រូវនឹងថ្ងៃទី 8 ឧសភា ឆ្នាំ2023។

​ពិធីប្រគល់ប្រាក់បរិច្ចាគនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក​ ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាអគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ​ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាស្នាក់ការកណ្ដាលកាកបាទក្រហមរាជធានីភ្នំពេញ។

​លោក​ Askhat Azhikhanov ​មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយស ដែលបានចូលរួមបរិច្ចាគជូន កាកបាទក្រហមកម្ពុជា​ និងបង្ហាញនូវការបន្ដការគាំទ្ររបស់យើងខ្ញុំ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហម។ កិច្ចការដែលកាកបាទក្រហមកម្ពុជាសម្រេចបានកន្លងមក ពិតជាមានសារៈសំខាន់ដល់សុខុមាលភាពសហគមន៍របស់យើង ហើយយើងខ្ញុំប្ដេជ្ញាចូលរួមក្នុងការកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។”

លោកបានបន្ថែមថា “​សកម្មភាពគ្រប់គ្រងគ្រោះមហន្ដរាយ, គម្រោងសុខាភិបាល និងមនុស្សធម៌ ក៏ដូចជា​ការងារពាក់ព័ន្ធ នឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ 19 គឺស្របតាមគោលការណ៍នៃកិច្ចការទំនួលខុសត្រូវសង្គម និងការប្ដេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការគាំទ្រយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីរបស់កាកបាទក្រហមកម្ពុជា។”

កាកបាទក្រហមកម្ពុជា គឺជាអង្គការសប្បុរសដ៏ធំបំផុតនៅកម្ពុជា។ អង្គការនេះ បាននឹងកំពុងផ្ដល់សេវាកម្មសំខាន់ៗជាច្រើន ដូចជាកម្មវិធីឆ្លើយតប និងត្រៀមខ្លួន សម្រាប់គ្រោះមហន្ដរាយ កម្មវិធីអប់រំសុខភាពសហគមន៍ និងកម្មវិធីសុខុមាលភាពសង្គមជាច្រើនទៀត ចាប់ពីឆ្នាំ 1955 មក។

គួររំលឹកថា កាលពីឆ្នាំ 2022 ធនាគារ ABA បានគាំទ្រដល់បុព្វហេតុមនុស្សធម៌ ដោយបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិកជូន កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គម។​ ការបរិច្ចា​គបន្ថែមរបស់ ABA នៅឆ្នាំនេះ បានពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្ដល់ប្រយោជន៍ជាវិជ្ជមានដល់សហគមន៍ និងជួយកសាងសហគមន៍ឲ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់មាំនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ABA ត្រូវចាត់ទុកជាដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជាគិតលើទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ នេះ​បើ​យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា៕

អត្ថបទពេញនិយម