អ្នកជំនាញថា ទេសចរណ៍ បានក្លាយជាទីរំពឹងចម្បង ករណីការបង្កើតរដ្ឋាភិបាលថៃថ្មីមានការយឺតយ៉ាវ

  • 2023-05-18 06:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃមិនទាន់បានរួចផុតពីភាពមិនប្រាកដប្រជាខាងនយោបាយដែលរមែងកើតឡើងកំឡុងពេលការបោះឆ្នោតនៅឡើយទេ ប៉ុន្តែអ្នកទេសចរបរទេសដែលត្រឡប់មករាប់លាននាក់នៅឆ្នាំនេះ បានក្លាយជាបង្អែកដើម្បីជួយការពារសេដ្ឋកិច្ចប្រទេសធំទីពីរមួយនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លំហូរចូលនៃភ្ញៀវទេសចរសរុបចំនួន 6.5 លាននាក់ក្នុងត្រីមាសទីមួយនៃឆ្នាំ 2023 ធៀបនឹង 498,000 ឆ្នាំមុន កំពុងជួយដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចទំនិញសេវាកម្មប្រើប្រាស់ដ៏ច្រើនក្រាស់ក្រែលនៅក្នុងប្រទេសថៃ។

នៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេចបានគោលដៅរបស់រដ្ឋាភិបាល ក្នុងការទទួលភ្ញៀវបរទេសចំនួន 3 ដងបន្ថែមទៀតនៅឆ្នាំនេះពីចំនួន 10 លាននាក់ក្នុងឆ្នាំ 2022 វិស័យទេសចរណ៍ត្រូវបានគេមើលឃើញថា ជាយុថ្កាផ្ដល់លំនឹងនាវាទេសចរណ៍ថៃ ចំពេលមានព្រឹត្តិការណ៍នយោបាយ។

លោក Thitima Chucherd សេដ្ឋវិទូនៅធនាគារ Siam Commercial Bank ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានមានប្រសាសន៍ថា «ទេសចរណ៍នឹងក្លាយជាសសរស្តម្ភដ៏សំខាន់ដែលគាំទ្រដល់កំណើនរបស់យើងនៅឆ្នាំនេះ»។

លោកថា៖ «នៅក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុតរបស់យើង ការចំណាយរបស់រដ្ឋាភិបាល ការប្រើប្រាស់ និងការវិនិយោគអាចរងផលប៉ះពាល់ដោយការបង្កើតរដ្ឋាភិបាលយូរជាងការរំពឹងទុក។ ប៉ុន្តែវិស័យទេសចរណ៍ នឹងស្ថិតនៅឆ្ងាយពីឥទ្ធិពលនយោបាយ»។

មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ មុនពេលជំងឺរាតត្បាតរាតត្បាត វិស័យទេសចរណ៍បាន និងកំពុងបានដើរតួនាទីសំខាន់របស់ខ្លួនឡើងវិញ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំ មើលវេលាប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម