ខ្ញុង លើកមូលហេតុនាំឲ្យរូបនាង និងស្វាមីឈ្លោះប្រកែក មើលមុខគ្នាមិនចំស្ទើររាល់ថ្ងៃ
- 2023-05-19 07:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង លើកមូលហេតុនាំឲ្យរូបនាង និងស្វាមីឈ្លោះប្រកែក មើលមុខគ្នាមិនចំស្ទើររាល់ថ្ងៃ
ចន្លោះមិនឃើញ
តារាសម្ដែង ស្រេង សុកាន់ដា ហៅនាងខ្ញុង បញ្ចេញជាសាធារណៈនូវមូលហេតុមួយចំនួនដែលនាំឲ្យរូបនាង និងស្វាមីចេះតែឈ្លោះប្រកែក និងមើលមុខគ្នាមិនចេះចប់ ចាប់តាំងពីនាងធ្លាក់ខ្លួនជាប់បំណុលគេច្រើន។ ខ្ញុងបញ្ជាក់លើសម្ដីរបស់ខ្លួនដែលនិយាយទៅកាន់មិត្ដសិល្បៈស្និទ្ធស្នាលខ្លះកាលពីពេលកន្លងទៅ នៅថ្ងៃទី១៩ ខែឧសភា នាងថាបញ្ហាធំបីដែលនាំឲ្យនាង និងស្វាមីមិនសូវត្រូវគ្នា។
អ្នកនាងថា បញ្ហានោះ គឺវិបត្តិសេដ្ឋកិច្ច វិបត្តិផ្លូវចិត្ត និងបញ្ហាបំណុល។ មូលហេតុនេះហើយដែលធ្វើឲ្យគ្រួសារនាងមិនសូវមានក្ដីសុខជាមួយគ្នា ព្រោះរូបនាង និងស្វាមីតែងតែឈ្លោះប្រកែក ទាស់សម្ដីគ្នាស្ទើរគ្មានពេលទំនេរ។ ប៉ុន្ដែជារើយៗស្វាមីរបស់អ្នកនាងលួងលោម និងផ្ដល់កម្លាំងចិត្តឱ្យនាងគ្រប់កាលៈទេសៈ។
ខ្ញុង៖ “អរគុណពេលវេលាដែលធ្វើឲ្យខ្ញុំបានជួបបង មនុស្សដែលមិនបោះបង់ពេលខ្ញុំមានបញ្ហា មនុស្សដែលមិនចោលខ្ញុំពេលខ្ញុំធ្លាក់ខ្លួន សូមឲ្យគ្រួសារដ៏តូចមួយនេះគង់វង្សឋិតថេររហូតទៅ”។
តាមរយៈរូបថតភ្ជាប់ជាមួយពាក្យផ្អែមល្ហែមលើកទឹកចិត្ដខ្លួនឯងនៅមុនបន្ដិច ខ្ញុង ទទួលបានការលើកទឹកចិត្ដ ពាក្យជូនពរជាច្រើនពីអ្នកគាំទ្រ។កាលពីចុងខែតុលា ឆ្នាំ២០២១ ខ្ញុងធ្លាប់ប្រកាសថាខ្លួនជំពាក់បំណុលគេទាំងរាយ និងដុំប្រមាណ ៧០ម៉ឺនដុល្លារ។ បច្ចុប្បន្នតារាស្រីរូបនេះដោះបំណុលគេបានមួយចំនួនហើយ ហើយនៅសល់ប៉ុន្មានទៀត នាងកំពុងខ្នះខ្នែងរកសងគេបណ្ដើៗ ខណៈដែលការងារសិល្បៈរបស់អ្នកនាងបានងើបឡើងវិញ ហើយទទួលបានការងារជាទូតសុច្ឆន្ទៈរបស់ផលិតផលដ៏ល្បីមួយទៀតផងបាកពីថ្មីៗនេះ៕