Toyota៖ ចង់​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង ​មិនចាំបាច់​ទាល់តែប្រើ​ឡានអគ្គិសនី​នោះទេ

  • 2023-05-22 03:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ពិភពលោក កំពុងជំរុញ​ការប្រើប្រាស់​រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​យ៉ាងណាមិញ ការ​សិក្សាថ្មីៗ​របស់ក្រុមហ៊ុនរថយន្តយក្ស Toyota បានរកឃើញថា មិនចាំបាច់​ត្រូវតែប្រើរថយន្តអគ្គិសនីនោះទេ ពោលគឺ​រថយន្ត​សាំងធម្មតា​ ជាពិសេស​ប្រភេទ Hybrid ឬ Plug-in Hybrid ក៏អាច​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថានដែរ។

Toyota បានលើកឡើងថា ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនឌីអុកស៊ីត អាចសម្រេច​បាន​ប្រសិន​បើ​អ្នកប្រើប្រាស់​រថយន្តនោះ បើកបរ​ដោយជ្រើសរើសយក Eco ឬ​ EV Mode។

ការសិក្សានេះ គឺ​មានការចូលរួម​ពី​បុគ្គលិក និង​ក្រុមគ្រួសារ​នៃក្រុមហ៊ុន Toyota ផ្ទាល់តែម្តង ដែលបាន​បើកបររថយន្តប្រើ Eco ឬ EV Mode ចម្ងាយសរុបជាង ៦៤ម៉ឺនគីឡូម៉ែត្រ។

លើសពីនេះ វាមិនត្រឹមតែ​​កាត់បន្ថយ​ការបញ្ចេញ​ផ្សែងនោះទេ ប៉ុន្តែវាក៏បានជួយសន្សំ​សំចៃសាំងផងដែរ ពោលគឺ​ជួយសន្សំបានដល់ ជាង ១ម៉ឺន ៨ពាន់ដុល្លារ​ឯណោះ៕

អត្ថបទ៖ សំភី