Toyota Raize នឹងមាន Version កៅអី ៣ជួរ

  • 2023-05-26 03:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ប្រភព​លេចធ្លាយ​ជាច្រើនដែល​ដកស្រង់ដោយសារព័ត៌មាន​ជប៉ុន Spyder7 បង្ហាញ​ថា Toyota Raize នឹង​មាន Version ថ្មីមួយទៀតឈ្មោះ​ថា Raize Spaceដែលបំពាក់​កៅអីជួរទី៣ ឬ​សរុបចំនួន ៧កៅអី ដូចរថយន្ត SUV មួយចំនួន​ទៀត​ដែរ។

រថយន្ត Version ថ្មី​នេះ នឹង​ត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង DNGA ដោយជួយផ្តល់ឱ្យ​​រថយន្តកាន់តែធំទូលាយ និងវែង​ជាងមុន ពោលគឺ​វានឹង​មានប្រវែង ៤២៩៥មម (Version ធម្មតាមានប្រវែងតែ ៤០៣០មម) ទទឹង ១៧០០មម និងកម្ពស់ ១៦៨០មម។

ចំពោះ​ការឌីហ្សាញ​រូបរាងវិញ ពិតណាស់គឺវា​នឹងខុសពី​ Version ធម្មតា ដោយ Version ថ្មីនេះ​គឺ​មាន​បង្អួចកញ្ចក់ទី៣នៅចំហៀងសងខាង ខាងក្រោយ សម្រាប់​អ្នកអង្គុយកៅអីជួរទី៣។ ចំណែក​ចង្កៀងខាងមុខ នឹង​ត្រូវឌីហ្សាញ​ជារាងអក្សរ L ដូច Prius 2023 ដែរ។

រថយន្ត​ Toyota Raize Space នឹងប្រើម៉ាស៊ីសាំង​ចំណុះ ១,២លីត្រ ៣ស៊ីឡាំង បំពាក់​ជាមួយ​ម៉ូទ័រអគ្គិសនី e-SMART HYBRID ដែល​ជួយសន្សំសំចៃការប្រើប្រាស់សាំង គឺ​ជាមធ្យម ៣.៨៥លីត្រ​ក្នុង ១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី