ប៉ៃលិន កាន់តែស្អាតខ្លាំង ពោរពេញដោយដើមក្ងោករំលេចពេញតាមដងផ្លូវ
- 2023-05-30 01:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ៃលិន កាន់តែស្អាតខ្លាំង ពោរពេញដោយដើមក្ងោករំលេចពេញតាមដងផ្លូវ
ចន្លោះមិនឃើញ
អាជ្ញាធរខេត្តប៉ៃលិន បានខិតខំធ្វើឱ្យខេត្តទល់ដែនថៃមួយនេះ រីកមុខមាត់ឡើងតាមរយៈទិដ្ឋភាពសោភណ្ឌភាពដ៏ស្រស់ស្អាត ដោយបានដាំដើមក្ងោករាប់រយដើម នៅពាសពេញខេត្ត។
យោងតាមការបង្ហោះរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសរសេរកាលពីថ្ងៃទី២៩ ខែឧសភាថា៖ «អ្វីដែលយើងខិតខំព្យាយាម តស៊ូ ដោយឆន្ទះពិត គង់តែបានសំរេចដូចក្តីប៉ងប្រាថ្នា ដើមក្ងោកចំនួន ៨០០ ដើម ដាំបានរយះពេល ២ឆ្នាំជាងនេះ បានចេញ រូបរាងជាបណ្តើរៗនៅក្នុងឆ្នាំនេះ សង្ឃឹម ឆ្នាំក្រោយ រូបរាងសម្រស់កាន់តែស្រស់ស្អាតពាសពេញទីរួមខេត្ត។»
លោកជំទាវបានឱ្យដឹងថា ខេត្តក៏កំពុងសិក្សាទីតាំងដាំបន្ថែម ចំនួន១០០០ ដើមទៀតផងដែរ៕