ក្រុមហ៊ុនរថយន្ត MG បានបង្ហាញអំពីទិន្នន័យការលក់ដ៏អស្ចារ្យនៅក្នុងខែឧសភានេះ

  • 2023-05-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG គឺជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលបានមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ ហើយឥឡូវនេះយីហោ MG គឺស្ថិតនៅក្នុងលំដាប់លេខរៀងទី៣ នៃរថយន្តប្រភេទ SUV និងជាប់លំដាប់ថ្នាក់លេខ១នៃរថយន្តប្រភេទស៊ីដាននៅប្រទេសកម្ពុជា។ យើងសង្ខេតឃើញថា MGគឺមានការលក់កើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែវាមានតម្លៃសមរម្យ, ការរចនាបែបទំនើបទាន់សម័យ និងមានការធានារយៈពេលយូររហូតដល់ទៅ 5ឆ្នាំ ឬក៏ 150,000Km។ ជាពិសេសក្នុងខែឧសភានេះ, រថយន្តម៉ូឌែល MG GT និង MG ZS គឺទទួលបានការគាំទ្រនិងពេញនិយមជាខ្លាំងសម្រាប់អ្នកប្រើប្រាស់ដែលស្វែងរករថយន្តបែបស្ព័រនិងប្រភេទ SUV ខ្នាតតូច ដែលមានម៉ូដដ៏ទាន់សម័យ និងសន្សំសំចៃខ្ពស់។ រថយន្ត MG ផ្តល់នូវទំនុកចិត្តនិងភាពពេញចិត្តដល់អតិថិជនយ៉ាងច្រើន ពីព្រោះថា MG បានផលិតនូវរថយន្តដែលមានស្ដង់ដារអន្តរជាតិពីចក្រភពអង់គ្លេស មានគុណភាពល្អនិងសុវត្ថិភាពខ្ពស់។

ចាប់ផ្ដើមពីម៉ូឌែលដែលលក់ដាច់ជាងគេក្នុងជួរប្រភេទរថយន្តស៊ីឌាន នោះគឺរថយន្ត MG GT ដែលមានដំណើរការបើកបរបានយ៉ាងល្អជាមួយការលក់ចេញជាង 200គ្រឿងបន្ទាប់ពីការប្រកាសនូវវត្តមានរថយន្ត MG GT ជំនាន់ថ្មីក្នុងប្រទេសកម្ពុជា ហើយវាបានក្លាយជារថយន្តបែបស្ព័រដែលផ្ដល់ជូននូវការបើកបរដ៏ខ្លាំងអស្ចារ្យនិងផាសុកភាពខ្ពស់ជាមួយតម្លៃយ៉ាងសមរម្យចាប់ពី $34,xxx ប៉ុណ្ណោះ។ MG GT បានបំពាក់មកនូវម៉ាស៊ីនតួបូចំណុះ 1.5T ដែលផលិតនូវកម្លាំង 171hp និងកម្លាំងរមួល 250Nm ជាមួយនឹងការបង្កើនល្បឿនពី 0-100km/h ចំណាយត្រឹមតែ 8.5វិនាទីទេ។ ប្រសិនបើអ្នកគឺជាបុគ្គលដែលចង់បង្ហាញនូវស្ទីលផ្ទាល់ខ្លួនបែបស៊ីវិល័យជាមួយនឹងការលេងរថយន្តថ្មីរបស់អ្នក នោះរថយន្ត MG GT គឺស័ក្តសមនិងមានការងាយស្រួលក្នុងការលេងស្ទីលគ្រឿងតុបតែងឱ្យកាន់តែស្ព័រនិងទាក់ទាញ។

បន្តទៅរថយន្ត MG មួយម៉ូឌែលទៀតដែលកំពុងវាយលុកទីផ្សារថយន្តប្រភេទ SUV ខ្នាតតូច នោះគឺរថយន្ត MG ZS ដែលជាប់លំដាប់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃដ៏ល្អចាប់ពី $28,xxx ប៉ុណ្ណោះនិងផ្ដល់ជូននូវការធានា 5ឆ្នាំ ឬក៏ 150,000km ដែលជាមានរយៈពេលធានាយូរជាងដៃគូប្រគួតប្រជែងរបស់ខ្លួន។ MG ZS បានលក់ចេញជាង 1,000គ្រឿងឱ្យចរាចរណ៏នៅលើដងផ្លូវប្រទេសកម្ពុជា។ វាពិតជាមានទំហំធំទូលាយដែលពិតជាផ្តល់នូវផាសុកភាពដល់អ្នករួមដំណើរចំនួន៥នាក់ក្នុងរថយន្ត, ងាយស្រួលបើកបរ, កម្លាំងខ្លាំងsmoothល្អ និងមានបច្ចេកវិទ្យាទំនើបជាមួយនឹងស្ដង់ដារប្រព័ន្ធសុវត្ថិភាពក៏ដូចជា កាមេរ៉ា៣៦០ដឺក្រេនិងសេនស័រ, ពោងសុវត្ថិភាពផ្នែកខាងមុខនិងចំហៀង, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់TPMS, ហ្វ្រាំងចតអេត្រូនិច, Auto Hold…។ល។

សរុបរួមមក, បើរាប់បញ្ចូលទាំងតម្លៃសមរម្យ និងការរចនាកាន់តែទាន់សម័យជាមួយលក្ខណះពិសេសនៃមុខងារប្រើប្រាស់ទំនើបៗបានធ្វើឱ្យយីហោ MG ក្លាយជាជម្រើសដ៏ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ជាមួយនឹងរថយន្តMGគ្រប់ម៉ូឌែលដូចជារថយន្ត MG ZS, MG6, MG GT, MG HS, MG RX5, MG RX8 ដោយសារតែក្រុមហ៊ុន MG បាននាំមកនូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់រថយន្តថ្មី និងជាពិសេសគឺមានតម្លៃសមរម្យដែលស័ក្តសមនឹងប្រាក់ចំណូលប្រជាជនកម្ពុជា។ MG ក៏បានបង្ហាញនិងបញ្ចេញនូវវត្តមានរថយន្តអគ្គិសនីដែលជារថយន្តបែបអនាគតដូចជាម៉ូឌែល MG Marvel R និង MG 4 ដើម្បីផ្ដល់នូវអ្វីដែលជាតម្រូវការរបស់អតិថិជននិងមើលទៅហាក់បីដូចជាបង្ហាញពីអនាគតយ៉ាងល្អសម្រាប់ម៉ាកយីហោអង់គ្លេសដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា។