ដល់​រដូវកាលបង់ពន្ធផ្លូវហើយ! មកដឹងពីតម្លៃ​ពន្ធដែល​ត្រូវបង់​ខុសៗគ្នា​តាម​ទំហំស៊ីឡាំង​ និងឆ្នាំ​ផលិត​រថយន្ត

  • 2023-06-01 01:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី១​មិថុនា ដល់ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ Sabay សូម​បង្ហាញ​ពី​រថយន្ត​ទេសចរណ៍​ដែល​​ត្រូវ​បង់ពន្ធ គិត​តាម​ទំហំ​ស៊ីឡាំង (សេសេ) និង​ឆ្នាំ​ផលិត ដូច​ខាងក្រោម៖

១. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ដល់ ១៥០០សេសេ

  • ឆ្នាំ​ផលិត​ដល់ ៥ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១៥ម៉ឺន​រៀល

  • ឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១០ម៉ឺនរៀល

  • ឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធចំនួន ៨ម៉ឺនរៀល (ឧទាហរណ៍ ឡានព្រុស ០៥)

២. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើសពី ១៥០០​សេសេ ដល់ ២ពាន់​សេសេ

  • ឆ្នាំ​ផលិតដល់ ​៥ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២០​ម៉ឺន​រៀល

  • ឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១៥ម៉ឺន​រៀល

  • ឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១០ម៉ឺន​រៀល (ឧទាហរណ៍ ឡានកូរ៉ូឡា ០៣)

៣. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ២ពាន់សេសេ ដល់ ២៩០០សេសេ

  • ឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល

  • ឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៤០ម៉ឺនរៀល

  • ឆ្នាំ​ផលិត​លើសពី ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២៥ម៉ឺនរៀល (ឧទាហរណ៍ ឡានកាមេរីបាឡែន)។

៤. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើស​ពី ២៩០០​សេសេ ដល់ ៤ពាន់​សេស

  • ឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,៦លានរៀល

  • ឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១លានរៀល

  • ឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល (ឧទាហរណ៍ ឡានហាយលែនឌ័រ ០៣ ម៉ាស៊ីន V6)។

៥. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៤ពាន់សេសេឡើងទៅ

  • ឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវ​បង់ពន្ធ​ចំនួន ២លានរៀល

  • ឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,២លានរៀល

  • ឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៨០​ម៉ឺនរៀល៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម