Man Utd នឹង​ជូន Maguire ១០លាន​ផោន ប្រសិន​បើ​ព្រម​ចេញពីក្លឹប​ឆាប់ៗ​នេះ

  • 2023-06-01 11:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United នឹង​បង់​ខ្សែ​ការពារ​អង់គ្លេស Harry Maguire ១០លាន​ផោន ឬ ប្រមាណ ១២លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​កីឡាករ​រូប​នេះ​ព្រម​ចាកចេញ​នា​រដូវ​ក្ដៅ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail។

នេះ​ក៏​ព្រោះ​តែ​កីឡាករ​រូប​នេះ​នៅ​សល់​កុងត្រា ២ឆ្នាំ​ទៀត​ជាមួយ​ក្លឹប។ តាម​រយៈ​កុងត្រា​នេះ Maguire រក​បាន​ខ្ទង់ ២៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ទិញ​ពី​ក្លឹប Leicester City ក្នុង​តម្លៃ​ក្បែរ ១០០លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ២០១៩ តែ​នៅ​ពេល​នេះ​តម្លៃ​ខ្លួន​របស់​លោក សល់​តែ​ជាង ៣៧លាន​ដុល្លារ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ទម្រង់​លេង​កីឡាករ​រូប​នេះ​ហាក់​បី​ដូច​ជា​មិន​សូវ​ល្អ។

មក​ទល់​ពេល​នេះ​ដែរ មាន​ពាក្យ​ល្ហិចល្ហៀង​ថា Maguire អាច​នឹង​ទៅ​លេង​នៅ West Ham តែ​នឹង​រក​ចំណូល​តិច​ជាង​នៅ Man Utd រហូត​ដល់​ទៅ​ជាង​ពាក់​កណ្ដាល៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី