ទីបំផុតក្រុមហ៊ុន តូយូតា (ខេមបូឌា) បើកទទួលកក់រថយន្ត All New Toyota Yaris Cross 2024 ហើយ

  • 2023-06-01 11:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសបើកទទួលការកក់រថយន្ត All New Toyota Yaris Cross 2024 ហើយ ជាមួយនឹងតម្លៃត្រឹមតែជាង 3ម៉ឺនដុល្លារប៉ុណ្ណោះ។ ក្នុងឱកាសនេះ អតិថិជន ដែលបានកក់រថយន្ត នឹងទទួលកាដូពិសេសជាច្រើនទៀតពីក្រុមហ៊ុនផងដែរ។

សូមជម្រាបជូនថា រថយន្ត All New Toyota Yaris Cross 2024 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។ ជាមួយគ្នានេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំយករថយន្តស៊េរីថ្មីនេះ មកកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរថយន្តប្រភេទ SUV ដែលកំពុងតែមានសន្ទុះជាខ្លាំង។

All New Toyota Yaris Cross 2024 ជារថយន្តប្រភេទ B-SUV ឬ Cross Over ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2024។ រថយន្តនេះ មានប្រវែងសរុប 4,310មីលីម៉ែត្រ ទទឹង 1,770មីលីម៉ែត្រ កម្ពស់ 1,615មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។

ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើ ភាពរឹងមាំ និង ទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។

សម្រាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាពនៃរថយន្តSUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ7អ៊ីញ និង អេក្រង់កំសាន្តទំហំ10.1អ៊ីញដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

រថយន្ត All New Toyota Yaris Cross 2024 បានប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5លីត្រ 4ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន 105 សេះ និង កម្លាំងរមួល 132 ញូតុនម៉ែត្រ ជាមួយនិង ប្រអប់លេខ CVT និង លេខដៃ 5-វគ្គ។

រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

សូមរំលឹកដែរថា កាលពីដើមឆ្នាំ២០២៣ Toyota បានប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូណេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើឱ្យអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី។ ជាមួយនឹងភាពជោគជ័យនេះ តើរថយន្តToyota Agya នឹងមានវត្តមាននៅប្រទេសកម្ពុជាដែរឬទេ?

អត្ថបទពេញនិយម
អត្ថបទថ្មី