អស្ចារ្យណាស់ ជប៉ុន បញ្ជូនអាជ្ញាកណ្ដាល ៤០ រូបមកជួយក្នុងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
- 2023-06-02 07:03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់ ជប៉ុន បញ្ជូនអាជ្ញាកណ្ដាល ៤០ រូបមកជួយក្នុងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ចន្លោះមិនឃើញ
ប្រទេសជប៉ុន បានសម្រេចបញ្ជូនក្រុមអាជ្ញាកណ្ដាលអាជីពរបស់ខ្លួនចំនួន ៤០នាក់ មកចូលរួមជួយកាត់ក្ដីនៅក្នុងការប្រកួតនានានៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា អំពីសេចក្តីប្រកាសព័ត៌មានដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន។
តាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ការបញ្ជូនក្រុមអាជ្ញាកណ្ដាលជាច្រើននាក់នេះ ធ្វើឡើងតាមរយៈកម្មវិធីរួមចំណែកជាអន្តរជាតិ «កីឡាសម្រាប់ថ្ងៃស្អែក» ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន។
បន្ទាប់មកដល់កម្ពុជា ក្រុមអាជ្ញាកណ្តាលជប៉ុនប្រមាណ៤០រូបនេះ នឹងចូលរួមធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងប្រកួតកីឡា៤ប្រភេទមាន កីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ ការណ៍នេះ ធ្វើឡើងក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្ដូរទំនាក់ទំនងអន្តរជាតិដើម្បីបន្តកេរ្តិ៍ដំណែលនៃព្រឹត្តិការណ៍កីឡាតូក្យូ ២០២០ ក្នុងឆ្នាំអបអរខួងលើកទី១៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣តទៅហើយ រហូតដល់ទី៩ ខែមិថុនា នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បើចាប់ផ្ដើមកម្មវិធីបើកនៅយប់ថ្ងៃទី ០៣ មិថុនា។ ទិដ្ឋភាពជារួមអំពីការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ បើតាមសម្ដេចតេជោ ហ៊ុន សែន អះអាងថា នឹងមានភាពអស្ចារ្យមិនចាញ់ការបើកកម្មវិធី ស៊ីហ្គេម ដែលទើបនឹងបញ្ចប់ទៅថ្មីៗនោះឡើយ៕