​វ៉ាន់ វ៉ុន ​ថា​បើ​មិន​មាន​របួស ​ទំនង​អាច​ប្រជែង​មេដាយ​មាស​បាន​

  • 2023-06-05 08:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ វ៉ាន់ វ៉ុន ​បាន​អះអាង​ថា​លោក​មាន​បញ្ហា​របួស​សាច់​ដុំ​ស្មា ​ប្រមាណ​ជា​១​ខែ​មក​ហើយ ដោយ​ព្យាបាល​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ទើប​លោក​មិន​អាច​បញ្ចេញ​សមត្ថភាព​បាន​ពេញ​១០០​%។

​វ៉ាន់ វ៉ុន ​ជា​កីឡាករ​ប្រណាំង​រទេះ​១០០​ម៉ែត្រ​កម្ពុជា​ដែល​មាន​សមត្ថភាព​ខ្ពស់។ ដោយ​ឡែក​កន្លង​មក ​លោក​ប្រជែង​ក្នុង​វិញ្ញាសា T53 ​ទេ តែ​នៅ​ពេល​នេះ​លោក​បាន​តំឡើង​មក​លេង​ដល់ T54 ​ទៅ​ហើយ ដែល​ជា​កម្រិត​ខ្ពស់​បំផុត ​និង​សុទ្ធ​តែ​ជើង​ខ្លាំង​កម្រិត​ពិភព​លោក​ទៅ​ហើយ។ ​ជាក់​ស្ដែង ​កីឡាករ​ថៃ​ដែល​ទទួល​បាន​លេខ​១​នោះ គឺ​គេ​ជា​លេខ​១​លើ​ពិភព​លោក​ទៅ​ហើយ​មិន​មែន​កម្រិត​ត្រឹម​អាស៊ាន​ឡើយ។ ដូច្នេះ ​ការ​ទទួល​បាន​មេដាយ​ប្រាក់​របស់​លោក គឺ​ពិត​ជា​មាន​មោទកភាព​ណាស់។

​កីឡាករ​ធ្លាប់​ឈ្នះ​មេដាយ​មាស​នៅ​ឥណ្ឌូណេស៊ី​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​មេដាយ​ប្រាក់​នេះ ព្រោះ​កម្រិត T54 ​ជា​កម្រិត​ខ្ពស់​បំផុត​ហើយ។ ​ខ្ញុំ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​សម្រាប់​ការ​ប្រកួត​នេះ ជាក់​ស្ដែង​ខ្ញុំ​មាន​បញ្ហា​របួស​សាច់​ដុំ​ប្រមាណ​ជា​១​ខែ​មក​ហើយ ព្យាបាល​មិន​ទាន់​ជា​សះស្បើយ​នោះ​ទេ។ ខ្ញុំ​គិត​ថា​ប្រសិន​បើ​ខ្ញុំ​មិន​មាន​បញ្ហា​របួស​នេះ​ទេ ​ខ្ញុំ​អាច​លេង​ជាមួយ​កីឡាករ​ថៃ​បាន។ គាត់​ជា​កីឡាករ​លេខ​១​លើ​លោក​សម្រាប់​វិញ្ញាសា T54 ​នេះ​”៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី