ចេញរបាយការណ៍ រយៈពេល ៥ខែ កម្ពុជារកចំណូលបាន១៦លានដុល្លារ ពីតំបន់រមណីយដ្ឋានចំនួន៣
- 2023-06-05 10:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរបាយការណ៍ រយៈពេល ៥ខែ កម្ពុជារកចំណូលបាន១៦លានដុល្លារ ពីតំបន់រមណីយដ្ឋានចំនួន៣
ចន្លោះមិនឃើញ
តាមការជូនដំណឹងរបស់ “គ្រឹះស្ថានអង្គរ” បានឲ្យដឹង រយៈពេល ៥ខែដើមឆ្នាំ ២០២៣ នេះ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទ្សសនា រមណីយដ្ឋានអង្គរ ប្រសាទកោះករ និងកំពង់ផែចុងឃ្នៀស។
របាយការណ៍ដែលបង្ហាញដោយ "គ្រឹះស្ថានអង្គរ" បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានទាំង៣ខាងលើ ប្រចាំ ខែឧសភា ឆ្នាំ ២០២៣ រយៈពេល០៥ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ បរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៣៤៤ ៧៥៧នាក់ ធៀបរយៈពេលដូចគ្នា ២០២២កើនឡើ ៦៥៣,០៩%។ គិតចំណូលសរុបជាប្រាក់ដុល្លារ ស្មើនឹង ១៦ ០៦៥ ៨២៩ ដុល្លារ ធៀបរយៈពេលដូចគ្នា ២០២២ កើនឡើង ៧៦៥៤៦%។
ក្រៅពីនេះ “គ្រឹះស្ថានអង្គរ” នៅបានបង្ហាញពីប្រាក់ចំណូលសរុប ឧបត្ថម្ភមួលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ០៥ខែ ដែរ ក្នុងឆ្នាំ២០២៣នេះ គឺមានចំនួន សរុប ៦៨៩ ៥១៤ ដុល្លារ។ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែខុសភា មានចំនួន ៧២០នាក់ ស្មើទឹកប្រាក់ ១០ ៨០០ ដុល្លារ ។
ដោយឡែកសរុបចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរវិញ ក្នុងរយៈពេល ០៥ខែ ក្នុងឆ្នាំ២០២៣ដូចគ្នា មានចំនួន ៥ ៩៣៨នាក់=៨៩ ០៧០ដុល្លារ។ ចុងក្រោយ គឺចំណូលពីការលក់សំបុត្រទូក ខែឧសភា មានចំនួន = ៣៥ ០១៧ ដុល្លារ ក្នុងចំនួនទូកសរុប ១៥២៧ (ទូកតូច=១ ១៩៤,ទូកកណ្តាល=២៩៤ និងទូកធំ=៣៩)។
*សរុបចំណូលលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៣ មានចំនួន =២៦១ ៧៣៩ដុល្លារ។ - ចំនួនទូកសរុប=៩ ៧២៥ (ទូកតូច=៦ ៧៧៤,ទូកកណ្ដាល=២ ៦២៧ និងទូក=៣២៨។